ឃាត់បុរសជនសង្ស័យគាស់ផ្ទះ បាន៤ថ្ងៃវាយខ្នោះបញ្ជូលទៅតុលាការ
ភ្នំពេញ : បុរសជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលបង្រ្កាបបានក្រោយពីបានធ្វើសកម្មភាពគាស់បង្អួចលួចយកទ្រព្យសម្បត្តិរយះពេល៤ថ្ងៃកម្លាំងនគរបាលប៉ុស្តិ៍បង្រ្កាបបានវាយខ្នោះយកមកសាកសួរនាំហេតុការនេះកើតឡើង កាលវេលាម៉ោង០៩និង៣០នាទីចូលថ្ងៃទី០២ ខែ កក្ដដា ឆ្នាំ ២០២០នៅចំណុចផ្ទះជួល គ្មានលេខ តាមផ្លូវ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ ។
ជនរងគ្រោះឈ្មោះ ជាតិ ច័ន្ទរង្សី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបន្ទប់ផ្ទះជួលគ្មានលេខ ផ្លូវ៣៧១ ក្រុមទី១ ភូមិ ព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្សសម្ភារៈជនរងគ្រោះដែលបាត់បង់ ទូរស័ព្ទដៃម៉ាកសាំសុងចំនួន០២គ្រឿង និង កុំព្យូទ័រលេថប ចំនួន០១គ្រឿង ។
ជនសង្ស័យឈ្មោះ មាស ចាន់ថន ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និង មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀនទេ) ។
ជនរងគ្រោះឈ្មោះ ជាតិ ច័ន្ទរង្សី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបន្ទប់ផ្ទះជួលគ្មានលេខ ផ្លូវ៣៧១ ក្រុមទី១ ភូមិ ព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស ។ វត្ថុតាងចាប់យក ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកសាំសុង ពណ៍ទឹកប្រាក់ (ជារបស់ជនរងគ្រោះ) ជនរងគ្រោះទូរស័ព្ទដៃម៉ាកសាំសុងចំនួន០១គ្រឿងបានដកហូតពីជនសង្ស័យអោយទៅរងគ្រោះវិញចំណែក កុំព្យូទ័រលេថប ចំនួន០១គ្រឿងបានយកទៅលក់នៅម្ដុំឃ្លាំងរំសេវដោយធ្ញើរគេលក់តែមិនទាន់បាត់លុយនោះទេ ។
លោក អ៊ុំ រតនា នាយប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើបានអោយដឹងថា កាលពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង០១និង១០នាទីរំលងអាធ្រាត្រ ជនរងគ្រោះឈ្មោះ ជាតិ ច័ន្ទរង្សី ភេទ ប្រុស អាយុ ១៧ ឆ្នាំ បានចូលសម្រាកនៅក្នុងផ្ទះជួល លេខ ផ្លូវ៣៧១ ភូមិ ព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានទុកទូរស័ព្ទដៃម៉ាកសាំសុងចំនួន០២គ្រឿង និង កុំព្យូទ័រលេបថបម៉ាកគម្ពីចំនួន០១គ្រឿង នៅក្បែរកន្លែងដេក លុះមកដល់វេលាម៉ោង០៥និង៤០នាទីទៀបភ្លឺ ជនរងគ្រោះឈ្មោះ ជាតិ ច័ន្ទរង្សី បានភ្ញាក់ពីដំណេកស្រាប់តែឃើញបង្អួចមានស្នាមគាស់ ហើយ ទូរស័ព្ទដៃម៉ាកសាំសុងចំនួន០២គ្រឿង និង កុំព្យូទ័រលេបថបម៉ាកគម្ពីចំនួន០១គ្រឿង បានបាត់អស់ ។ លុះដល់ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១៦និង០០នាទី ទើបជនរងគ្រោះឈ្មោះ ជាតិ ច័ន្ទរង្សី បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើឲ្យជួយស្រាវជ្រាវ ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានចុះពិនិត្យកន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០៩និង៣០នាទីថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២០ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាស ចាន់ថន ភេទ ប្រុស អាយុ២៦ឆ្នាំ នៅចំណុចមុខបុរីប៉េងហួត ផ្លូវ៣៧១ ភូមិ ព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ និងបានចាប់យកវត្ថុតាង ៖ ទូរស័ព្ទៃម៉ាកសាំសុង ពណ៍ទឹកប្រាក់ចំនួន០១គ្រឿង(ជារបស់ជនរងគ្រោះដែលបាត់)យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីចាត់តាមនីតិវិធីតែម្តង ។