ដាក់ជណ្តើរឡើងកាប់ធាងដូង រអិលធ្លាក់ជុងបង្គោលរបង ស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ
ពោធិ៍សាត់ ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងបានស្លាប់ពេលក្រុមគ្រួសារបញ្ជូនដល់មន្ទីរពេទ្យ ដោយសារដាក់ជណ្តើរឡើងកាប់ធាងដូងរអិលជើងធ្លាក់ជុងនឹងបង្គោលរបងផ្ទះ ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង ៤និង១៥នាទីរសៀលនៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះនួន ចំរ៉ុង ភេទប្រុសអាយុ៤៥ ឆ្នាំរស់នៅភូមិឃុំកើតហេតុ បានដាក់ជណ្តើរឡើងកាប់ធាងដូងលើដំបូលផ្ទះខណ:នោះក៏រអិលជណ្តើរធ្លាក់ជនរងគ្រោះមកចំពីលើ
បង្គោលរបងផ្ទះរបស់ខ្លួនមានកំពស់ប្រហែល៦,៥ម៉ែត្រ បណ្តាលឲ្យស្លាប់នៅពេលក្រុមគ្រួសារ ពេលបញ្ជូនទៅមន្ទីពេទ្យខេត្តពោធិ៍សាត់ ៕