ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញ​សព​បុរស​អ្នកលក់នំ ដេកស្លាប់ ក្នុង​គុម្ព​ត្រែង 

114

 

​ភ្នំពេញ​៖ បុរស​ម្នាក់​វ័យ​អាយុ​ប្រហែល ៣០ ឆ្នាំ​ជាង​ដេកស្លាប់​នៅក្នុង​គុម្ព​ត្រែង​ដោយ​មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នៅឡើយ​។​
​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ២ និង ៤២ នាទី ថ្ងៃ​សៅរ៍ ទី​៤ ខែកក្កដា ឆ្នាំ ២០២០ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ បេតុង ក្នុងភូមិ​ចំរើន​ផល​ទី​៣ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគេ បាន​អើតមើល​គេ​ចាក់ដី និង​កាយ​ដី​នៅក្នុង​ដីឡូត៍​ជិត​និង​គុម្ព​ត្រែង​នោះ ស្រាប់​គេ​ងាក​ទៅ​ឃើញ​បុរស​ខាងលើ​ដេកស្លាប់​នៅសល់តែ​លី​អូ​
​ដោយ​ឃើញបែបនេះ ក៏​រាយការណ៍​ទៅខាង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​មើល​
​ហើយ​យក​ខ្សែ​ចង​ព័ទ្ធជុំវិញ​កន្លែងកើតហេតុ​
​រួច​រាយការណ៍​ទៅខាង​ជំនាញ​ពិនិត្យ និង​កោសល្យវិច័យ​ឲ្យ​ចុះមក​ដើម្បី​ពិនិត្យ​តើ​
​បុរស​ខាងលើ​ស្លាប់​ដោយសារ​អ្វី​ឲ្យ​ពិតប្រាកដ​។​

​សព​បុរស​ខាងលើ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្គាល់​ថា គាត់​ដើរ​លក់​នំ​នៅ​ភូមិ​ចំរើន​ផល​ទី ៣ រាល់ថ្ងៃ រីឯ​សាច់ញាតិ គាត់​អត់​ដឹងថា​គាត់​ស្នាក់នៅ ភូមិ និង ឃុំ ស្រុក​ណា​ទេ​។​
ជនរង​គ្រោះឈ្មោះ ​ពីង ហ៊ីង មុខរបរ លក់នំ មានប្រពន្ធ រស់នៅសង្កាត់រកា​ក្រៅ​ ​ក្រុងដូ​នកែ​វ ខេត្ត​តា​កែវ ហើយបច្ចុប្បន្នជួ​ល​ផ្ទះ​គេ នៅជិតវ​ត្តពោធិ៍​ញាណ​ រាជធានីភ្នំពេ​ញ។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ចុះមក​ដល់​រួច​ធ្វើ​កំណត់ហេតុ​
​ជូនទៅ​រថយន្ត​សា​ម៉ុ​យ​ដឹក​សព យកទៅ​តម្កល់ទុក​នៅ​វត្ត​សន្សំ​កុស​ល្យ រង់ចាំ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

   

អត្ថបទដែលជាប់ទាក់ទង