ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ស្លាប់ ២ នាក់ និង​របួសធ្ងន់​ម្នាក់​ ក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​

86

 

​ភ្នំពេញ​÷​ម៉ូតូ​ពីរ​គ្រឿង​បើក​ទៅបុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់ ២ នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១០ និង ៥៦ នាទី ថ្ងៃ​សៅរ៍ ទី​៤ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ ជាតិ​លេខ ៤ ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គេ​ឃើញ​ម៉ូតូ​ម៉ាក XR មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 1BR 86 28 ជិះ​ម្នាក់ឯង​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ទ្រី​ម​សង់ សេ ១២៥ ដែល​ពាក់​ផ្លាកលេខ ត្បូងឃ្មុំ 1A 3062 ធ្វើដំណើ​ឌុប​គ្នា​ពី​នាក់ ក្នុងទិសដៅ​ពី​លិច មក​កើត​ក្នុង​ល្បឿន​លឿន​បញ្ច្រាសទិស​គ្នា ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ជ្រុល​ទៅបុក​នឹង​ម៉ូតូ XR ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​បុរស់​ដែល​ស្លាប់​មានឈ្មោះ ថា​វិបុល រស់នៅ​ភូមិ​ដំឡូង ក្នុង​សង្កាត់​កំបូល ខណ្ឌ​កំបូល មាន​ប្រពន្ធ និង​មានកូន​ម្នាក់​
​មុខរបរ​សព​ថ្ងៃជា​កម្មករ​រោងចក្រ​។ រីឯ​សព​បុរស់​ម្នាក់ទៀត និង​នាក់​រងរបួស​ជិះ​ម៉ូត ទ្រី​ម​សង់ សេ ១២៥ នៅ​មិនទាន់​ដឹង​
​អត្តសញ្ញាណ​នៅឡើយ​។​

 

អត្ថបទដែលជាប់ទាក់ទង