ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើននៅតំបន់ទេសចរណ៍ធម្មជាតិប្រវត្តសាស្រ្ត ស្ទឹងលិង្គ ១០០០ ខេត្តសៀមរាប

132

សៀមរាប៖ នៅលើខ្នងភ្នំគូលែន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រង់ចំណុចស្ទឹងលិង្គ១០០០ ដែលជាកន្លែងដ៏ស័ក្កសិទ្ធ ហើយក៏កន្លែងតំបន់រម្មណីយដ្ឋានទេសចររណ៏ទឹកធ្លាក់ដ៏ស្រស់ស្អាតនៅទីនោះផងដែរ។ ជាក់ស្តែង លោកស្រី និងមន្រ្ដី អាជ្ញាធរខេត្ដសៀមរាប បានរៀបចំ ពិធីបួង សួងមួយបែបព្រហ្មមញ្ញសាសនាផង ព្រះពុទ្ធសាសនាផង ដើម្បីសុំសេចក្តីសុខ សេចក្តី ចម្រើនជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីបួងសួងនេះ ត្រូ វបានរៀបចំឡើង ដើម្បីបញ្ជៀសនូវគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះរាំ ងស្ងួត ជាពិសេស គឺជៀសផុតពីជំងឺកូវីដ.១៩។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ស្រី
កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជុំទាវ ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់បានអញ្ជើញចូលរួមជាច្រើននាក់ កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ ។
លោកស្រី ក៏បានបួងសួងឲ្យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូម សម្តេចទាំងទ្វេរមាន សុខភាពល្អ ដើម្បីបន្តការដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍បន្ថែមទៀត និងជូនពរ ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀង រហូត។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានមានប្រសាសន៍លើកឡើងថា ការ ប្រារព្ធធ្វើពិធីនេះឡើងបានដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេស បង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រឡាញ់ប្រណិបត្តិ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងនិងរីកចំរើន។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈម មុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ជាមួយគ្នានោះ លោកជំទាវក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនដល់អ្នកចូលរួមក្នុងកម្មវិធីទាំងអស់ជាង ៥០០នាក់ ដោយម្នាក់ៗទទួលបាននូវ ក្រម៉ា១ ក្រណាត់ស១ និងថវិកាមួយចំនួនផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង