ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ឡាវ​ម្នាក់ ជួញ​គ្រឿងញៀន​៧​គីឡូក្រាម​ ត្រូវចាប់ខ្លួន

86

​ស្ទឹងត្រែង​៖​ជនជាតិ​ឡាវ​ម្នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ សហកា​ជាមួយ BLO
​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​នគរបាល​ខេត្ត ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ ដុស វណ្ណា​សុ​វឌ្ឍនៈ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៣០ នាទី​ព្រឹក​ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០ ត្រង់​នៅ​ចំណុច​កំពង់ទូក ស្ថិត​ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ដុស វណ្ណា​ស​វឌ្ឍនៈ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជនជាតិ​ឡាវ ដែល​សមត្ថកិច្ច​ចាប់​
​ខ្លួន​មានឈ្មោះ​ភិត ងិន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ឡាវ មាន​ស្រុកកំណើត ភូមិ​អូន​ភូ​សៃ ស្រុក​ញុំ​ម៉ា​ឡា​ត ខេត្ត​ខាំ​មួន ប្រទេស​ឡាវ​។ បច្ចុប្បន្ន​រស់នៅ​ភូមិ​កោះ​សា​ដាំ ស្រុក​ខូង ខេត្ត​ចំប៉ា​សាក់​។​

​សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត និង​ចុះបង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន នូវ​គ្រឿងញៀន​ចំនួន ៥​កញ្ចប់​ធំ​។ ក្រោយ​ការ​ការចាប់ខ្លួន ដោយមាន​វត្ថុតាង​។ កម្លាំង​នគរបាល​បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ករណី​រត់ពន្ធ​គ្រឿងញៀន ពី​ប្រទេស​ឡាវ ចូល​កម្ពុជា តាម​ច្រក​ខេត្តស្ទឹងត្រែង​។​

​ក្រោម​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​មន្ត្រី​អនុវត្ត​ច្បាប់​បានធ្វើ​តេស្ត​លើ​វត្ថុតាង​ចំពោះមុខ​ជន​
​សង្ស័យ​។ ជាក់ស្តែង​វត្ថុតាង​ដែល​បាន​រឹបអូស​ពី​ជនសង្ស័យ​ខាងលើ​មាន​ចំនួន​៥​កញ្ចប់​ធំ​ស្មើនឹង​៧១១៧,៤៧​ក្រាម ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​។​
នៅវេលា​ល្ងាច​ថ្ងៃ​ដដែល​នេះ ជនជាតិ​ឡាវ កំពុង​ស្ថិតនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ក្រោម​ការសាកសួរ និង​កសាង​សំណុំរឿង រួមជាមួយ​វត្ថុតាង​បញ្ជូនទៅ​អា​យ្យា​ការ​អម​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង