ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរង​ខេត្ត​នាំយក​ទេយ្យវត្ថុ​និង​ទៀនវស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​ តាម​បណ្តា​វត្ត​,​ទាំង​៤០​វត្ត​ ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​

153

​កណ្ដាល​៖​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ លោក នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្តកណ្តាល តំណាង​ឯកឧត្តម​អភិបាលខេត្ត​កណ្តាល រួច​ជាមួយ​លោក លោកស្រី​ប្រធាន​មន្ទីរ លោក​អភិបាលស្រុក​ខ្សាច់កណ្ដាល លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ខ្សាច់កណ្ដាល មន្ត្រីរាជការ​ឃុំ ស្រុក បាន​នាំយក​ទេយ្យវត្ថុ និង​ទៀនវស្សា ទៅ​ប្រគេន​ព្រះសង្ឃ​តាម​បណ្តា​វត្ត​ទាំង​៤០​វត្ត ក្នុងស្រុក​ខ្សាច់កណ្តាល ដែល​កំពុង​ចូល​ព្រះវស្សា រយៈពេល ០៣​ខែ តាម​ពុទ្ធានុញ្ញាត ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​វត្ត​ស្វា​ជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​
ក្នុ​ងោ​កាស​នោះ​ក្នុងនាម​អភិបាលខេត្ត​កណ្ដាល​លោក នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្តកណ្តាល​បានលើកឡើង​ថា​៖​រដ្ឋបាលខេត្ត​កណ្ដាល​បាន​នាំយក​ទេយ្យវត្ថុ និង​ទៀនវស្សា ទៅ​ប្រគេន​ព្រះសង្ឃ​តាម​បណ្តា​វត្ត​ទាំងអស់​ក្នុង​ខេត្តកណ្ដាល​ទាំងមូល​ដោយឡែក​វត្ត​ទាំង​៤០​នៅ​ស្រុក​ខ្សាច់កណ្ដាល​ក៏​ទទួលបាន​ទេយ្យវត្ថុ​និង​ទៀនវស្សា​នេះដែរ​។​
​ក្នុងនោះ​លោក​អភិបាលរង​ខេត្ត​បាន​ណែនាំ​ដល់​លោក​អភិបាលស្រុក​លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​លោក​និង​លោកស្រី​ជា​មេឃុំ​លោក​និង​លោក​មេភូមិ​ត្រូវ​ទុកឱ្យ​ព្រះសង្ឃ​វត្ត​ណាមួយ​ដាច់​ចង្ហាន់​នៅក្នុង​រដូវ​ចូល​វស្សា​នេះ​ដោយ​យើង​ពុំបាន​ដឹង​និង​ដោះស្រាយ​ឱ្យសោះ​៕​

អត្ថបទដែលជាប់ទាក់ទង