ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកប៊ួន ហ៊ីងសុធីយ៉ា ដឹកនាំអត្តពលិកតេក្វាន់ដូ ITFចូលរួមគោរពវិញ្ញាណក្ខន្ធសពកីឡាការិនី យ៉ុន សុគន្ធកញ្ញា

106

ខេត្តកំពង់ស្ពឺ៖លោកប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការតំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជាបានដឹកនាំកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ចូលរួមគោរពវិញ្ញាណក្ខន្ធសពកីឡាការិនី យ៉ុន សុគន្ធកញ្ញារបស់ក្លិបកីឡាតេក្វាន់ដូ ITF ដែលបានស្លាប់ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នៅភូមភ្នំដី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោកប៊ួន ហ៊ីងសុធីយ៉ា បានប្រាប់ឲ្យដឹងថា ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធនោះដែរក៏បាននាំយកបច្ច័យរបស់ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជាចំនួន២លានរៀល ព្រមទាំងថវិកាមួយចំនួនរបស់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិជូនដល់គ្រួសារនៃសពផងដែរ។
លោកបានបន្តថា ក្នុងនាមសហព័ន្ធមានការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ធនធានកីឡាការិនីឆ្នើមរូបនេះ ព្រោះកីឡាការិនីរូបនេះជាក្មេងល្អ ស្ដាប់បង្គាប់ និងខិតខំប្រឹងប្រែងហ្វឹកហាត់ ធ្វើឲ្យនាងដណ្ដើមបានបានមេដាយប្រាក់នៃព្រឹត្តិការណ៍កីឡាសិស្សទូទាំងប្រទេសតំណាងខេត្តកំពង់ស្ពឺ៕

អត្ថបទដែលជាប់ទាក់ទង