ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្ត​ព​លិ​ក​អត្តពលកម្ម​ចំនួន​៦១​ ចូលរួម​ធ្វើ​តេ​ស្ត ត្រៀម​ចូលរួម​ជម្រើសជាតិ​២០២០

130

​ភ្នំពេញ​៖​នា​រសៀល​ថ្ងៃទី​០៦ ខែ​កក្ដ​ដា ឆ្នាំ​២០២០ លោក ផៃ សុខ​ជា​អនុប្រធាន​ទី​១​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​តំណាង​ឲ្យ​លោក អ៊ុក សិទ្ធិ​ជាតិ ប្រធាន​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​សកម្មភាព​ធ្វើ​តេ​ស្តិ៍​សម្ថ​ភាព​ចូល​ជម្រើសជាតិ​កីឡាអត្តពលកម្ម​ឆ្នាំ​២០២០​រៀបចំឡើង​ដោយ​សហព័ន្ធ​ខ្មែរ អត្តពលកម្ម​ស្ម័គ្រចិត្ត​ក្នុង​ទីលាន​បាល់ទាត់​នៃ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោក ហ៊ុន បូរី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ អត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​ប្រាប់​ឲ្យ​ដឹងថា ការធ្វើ​តេ​ស្តិ៍​លើក​នេះ​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​៦១​នាក់​ក្នុងនោះ​មាន​កីឡាការិនី​ចំនួន​១៧​នាក់​មកពី​ក្លិប និង​សមាគម​ចំនួន​១១ ដើម្បី​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​ឆ្នើម​ចំនួន​៥​នាក់​ចូល​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​២០២០​។ យោងតាម​ស្មារតី​អង្គប្រជុំ​គណៈកម្មការ​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​៥​នាក់ ដែល​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍ ប្រកួត​កីឡា SEA GAMES 2019 ព្រមទាំង​ទទួលបាន​លទ្ធផល​ល្អ​ថែមទៀត ត្រូវ​ជាប់​ក្រុម​ជម្រើសជាតិ ដោយ​ស្វ័យប្រវត្តិ ហើ​៥​នាក់​ទៀត សហព័ន្ធ​នឹង​តេ​ស្តិ៍​សមត្ថភាព ស្វែងរក​ចំនួន​បន្ថែមទៀត ត្រូវ​អនុញ្ញាត​កីឡាករ​-​កីឡាការិនី នៅតាម​ប​ណ្តោ​ល​ខេត្ត​នានា ចូលរួម​ទាំងអស់ ដើម្បី​រក​កីឡាករ​-​កីឡាការិនី មាន​សមត្ថភាព​ពិតប្រាកដ​។

​ចំណែក​លោកគ្រូ​បង្វឹក ចំនួន​៧​នាក់ ដែល​ឈរឈ្មោះ អង្គប្រជុំ​សម្រេច​ជ្រើសរើស​៥​នាក់ តាម​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ឲ្យ​។ ដូច្នេះ​ក្រុម​ជម្រើសជាតិ​អត្តពលកម្ម​ឆ្នាំនេះ មាន​គ្រូបង្វឹក​ចំនួន​៥​នាក់ កីឡាករ​-​កីឡាការិនី​១០​នាក់ ក្នុងនោះ​កីឡាការិនី​២​នាក់ ចំពោះ​ក្រុម​ជម្រើសជាតិ អត្តពលកម្ម​ថ្នាល​វិញ មាន​គ្រូបង្វឹក​ចំនួន​៤​នាក់ កីឡាករ​-​កីឡាការិនី​១៨​នាក់​ក្នុងនោះ​កីឡាការិនី​៧​នាក់​៕​

 

អត្ថបទដែលជាប់ទាក់ទង