ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​កូនប្រសា​ បំផ្ទុះ​គ្រាប់បែក​កែច្នៃ ប៉ង​សម្លាប់​ឱ​ពុក​និង​ម្តាយក្មេក

90

​ក្រចេះ​៖ កូនប្រសា​អន្ធពាល​បាន​កែច្នៃ​គ្រឿង​បំផ្ទុះ​ធ្វើ​ពី​រំសេវ​ផាវ​បុក​ដាក់​ក្នុង​ដប ក្នុង​ចេតនា​ដុត​បំផ្ទុះ​សម្លាប់​ឱ​ពុក​និង​ម្តាយក្មេក​នៅក្នុង​ផ្ទះ តែដោយសារ​បំផ្ទុះ​ខុស​បច្ចេកទេស​បណ្តាល​ឲ្យ​ផ្ទុះ​ត្រូវរបួស​ខ្លួនឯង និង​ត្រូវ​កូនប្រុស ហើយ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ចាប់ខ្លួន ។​

​នគរបាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ស្រុក​សំបូរ​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែកក្កដា បានធ្វើការ​ចាប់ខ្លួន​បុរស​ម្នាក់​បាន​ភ្លាមៗ ពាក់​ព័​ន្ឋ​ករណី​ប៉ុនប៉ង​មនុស្សឃាត ខណៈ​ជនដៃដល់​រូបនេះ​បាន​កែច្នៃ​គ្រឿង​បំផ្ទុះ​ធ្វើ​ពី​រំសេវ​ផាវ​បុក​ដាក់​ក្នុង​ដប ក្នុង​ចេតនា​ដុត​បំផ្ទុះ​សម្លាប់​ឱ​ពុក​និង​ម្តាយក្មេក​នៅក្នុង​ផ្ទះ នៅ ភូ​មិច​ង្ហ​ប ឃុំ​ក្បាលដំរី ស្រុក​សំបូរ តែដោយសារ​បំផ្ទុះ​ខុស​បច្ចេកទេស​បណ្តាល​ឲ្យ​ផ្ទុះ​ត្រូវរបួស​ខ្លួនឯង និង​ត្រូវ​កូនប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់ទៀត​។​

​ជនសង្ស័យ​ដៃដល់​ឈ្មោះ ធា ធី អាយុ​៤២​ឆ្នាំ ជា​បុរស​ពោះម៉ាយ​។

​ដើមចម​ដែល​ឈាន​ឲ្យ​មាន​ករណីនេះ គឺ​ដោយសារតែ​ជន​មាន​គំនុំ​ខឹង​ឱ​ពុក​ម្តាយក្មេក ដោយ​ចោទថា​ការ​លែងលះ​រវាង​រូបគេ​ជាមួយ និង​ប្រពន្ធ​កាលពី​ជាង​២​ឆ្នាំមុន ដោយសារ​ឱ​ពុក​ម្តាយក្មេក​ទាំងពីរ​នាក់​នេះ​។

​អធិការរង​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ទោ ណ​យ ស៊ី​ថាច បាន​បញ្ជាក់ថា តាម​ការសាកសួរ​ជននេះ មាន​ចេតនា​ប៉ុនប៉ង​កែច្នៃ​រំសេវ​ផ្ទុះ ដើម្បី​យកមក​បំផ្ទុះ​សម្លាប់​ឱ​ពុក​ម្តាយក្មេក ចំនួន​២​លើក​មកហើយ តែ​មិនបាន​សម្រេច​។ ហើយ​រំសេវ​ផ្ទុះ ដែល​ជននេះ​បាន​កែច្នៃ បុក​ដាក់​ក្នុង​ដប​ធ្វើជា​ឧបករណ៍​ផ្ទុះ គឺមាន​គុណភាព​អាច​បំផ្ទុះ​សម្លាប់​អាយុជីវិត​មនុស្ស​បាន​៕​

អត្ថបទដែលជាប់ទាក់ទង