ផ្ទុះធុងហ្គាស់ឆេះផ្ទះបងប្អូនខ្មែរឥស្លាមអស់មួយខ្នង និងរាលដាលដល់ផ្ទះអ្នកជិតខាង អស់មួយចំហៀងទៀត
កំពង់ចាម៖ មានហេតុការណ៍គ្រោះអគ្គិភ័យមួយបានកើតឡើង បណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន១ខ្នង និងរាលដាលដល់ផ្ទះអ្នកជិតខាងអស់មួយចំហៀងថែមទៀត ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ៨៖៣០ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុច ភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ។
របាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះដែលត្រូវបានឆេះអស់ទាំងស្រុងមានម្ចាស់ឈ្មោះ រូន សូកូត អាយុ ៤៥ឆ្នាំ ជាខ្មែរឥស្លាម ប្រពន្ធឈ្មោះ សាអ៊ីត រូហានី អាយុ ២៦ឆ្នាំ ។ ផ្ទះមានទំហំ ៥.៥៥x០៨ ម៉ែត្រ ធ្វើអំពីឈើប្រក់គ្បឿង ហេីយបានបាត់បង់ទ្រព្យសម្បត្តិរួមមាន៖
– ប្រាក់ដុល្លាចំនួន ២០១៥០ ដុល្លារ
– ប្រាក់ម៉ាឡេសុីចំនួន ២០០
– ប្រាក់រៀលចំនួន ៣០០០០០៛ នឹងទ្រព្យសម្បត្តិនៅក្នុងផ្ទះមួយចំនួនទៀត។
ហេីយបានរាលដាលទៅដល់ផ្ទះឈ្មោះ ញិប ម៉េងឃាង អាយុ ៣៩ ឆ្នាំ បណ្ដាលឲ្យឆេះជិតអស់មួយចំហៀងខាងកើត តែមិនបណ្តាលអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្វីឡើយ ។
សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យមានហេតុការណ៍អគ្គិភ័យនេះ គឺបណ្តាលមកពីផ្ទុះធុងហ្គាស់ធំរបស់ផ្ទះឈ្មោះ រូន សូកូត ។ សូមបងប្អូនសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងហេតុការណ៍កើតឡើងជាយថាហេតុ ៕