ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​ហិង្សា​ក្នុង​គ្រួសារ​

85

កណ្ដាល​៖ កើតហេតុ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣:៣០​នាទី នៅ​ចំណុច​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ជនរងគ្រោះ​១​នាក់​ឈ្មោះ នូ សុ​ផា​រិ​ទ្ធ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ​ទីលំនៅ​:​ភូមិ​ព្រែកត្រែង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​(​ម្តាយបង្កើត​)​មុខរបរ កសិករ​(​រងរបួស​ពក​ក្បាល​ខាងស្តាំ​) ។​
​ជនសង្ស័យ​០១​នាក់​ឈ្មោះ រ៉ែ​ន បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​(​ឃាត់ខ្លួន​)​។​
​វត្ថុតាង​ចាប់យក​រួមមាន ៖១. ដាវ​កែឆ្នៃ ចំនួន​០១ ផ្លែ​ដែក​ដង​ដែក​មាន​ប្រវែង​០,៧២​ម៉ែត្រ​។ ២.​ដែក​ទីប​មូល​ប៉ុនកដៃ​ក្មេង​ប្រវែង​
០,៨២​ម៉ែត្រ ។ ៣.​ជំ​ពាម​កៅស៊ូ​ចំនួន​០២ (​ដែក​០១​ដើម​,​ឈើ​០១​ដើម​)

​សភាព​រឿងហេតុ កាលពី​ថ្ងៃទី​០៧.០៦.២០២០​វេលា​ម៉ោង​
២១:១៥​នាទី​យប់​ជនសង្ស័យ បាន​ផឹកស្រា​ស្រវឹង​ពេល​ដល់ផ្ទះ​របស់ខ្លួន​វិញ បាន​គំរាម​រក​សម្លាប់ និង​ដេញ​កាប់​ជន​រង​
​គ្រោះ​(​ម្តាយបង្កើត​)​តែ​ត្រូវបាន​ឪពុក​ឃាត់​មិន​ឲ្យ​កាប់ ។​លុះដល់​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាង​លើក​ជនរងគ្រោះ​បាន​អង្គុយ​អ​ង្រឹ​
​ង​ក្រោមផ្ទះ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ដើរចូល​មកក្រោម​ផ្ទះ​ដោយ​ស្រវឹងស្រា​ជោគ​ពេលមកដល់​ជនសង្ស័យ​បាន​
​ដេញ​ជនរងគ្រោះ​(​ម្តាយ​)​ចេញពីផ្ទះ​តែ​ជនរងគ្រោះ​មិនបាន​ចេញពីផ្ទះ​ទេ ហើយ​បាន​និយាយ​ទៅវិញ​ថា អ្ហែង​មិនមែន​ម្តាយ​ឪពុក​អា​ញ់​រឿង​អី​ដេញ​អា​ញ់​ចេញពីផ្ទះ ពេលឮ​ដូច្នេះ​ជនសង្ស័យ​បាន​ដើរ​សំដៅ​ចូល​ផ្ទះបាយ​ទាញយក​អង្រែ​ថ្ម​ប្រវែង​ប្រហែល​២​តឹក​មក​វាយ​ក្បាល​ជនរងគ្រោះ​កំពុង​អង្គុយ​លើ​អ​ង្រឹ​
​ង​ក្រោមផ្ទះ​ត្រូវ​ពីរ​(០២)​អង្រែ​បណ្តាលអោយ​ហើម​ក្បាល​ខាងស្តាំ ។ លុះដល់​ថ្ងៃទី​០៨​ខែកក្កដា​ឆ្នាំ​២០២០​វេលា​ម៉ោង​១៥​និង ១៥​នាទី​ជនរងគ្រោះ​បានមក​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ​ដាក់ពាក្យ​បណ្តឹង​។ ក្រោយពី​ទទួល​ពាក្យបណ្តឹង​ភ្លាម​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់​ចំណុចកើតហេតុ​ដើម្បី​ពិនិត្យ​ទីកន្លែង​កើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្ស​យ័ និង​ចាប់យក​វត្ថុតាង​ខាងលើ​យកមក​ប៉ុស្តិ៍នគរបាល​សំរោង​ធំ​ដើម្បី​សាកសួរ​រួច​
​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​កសាង​សំនុំរឿង និង​ចាត់ការ​តាម​នីតិវិធី ។​

អត្ថបទដែលជាប់ទាក់ទង