ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ត​នាំយក​ទេយ្យវត្ថុ​និង​ទៀន​ព្រះវស្សា​ប្រគេន​ព្រះសង្ឃ​នៅតាម​បណ្តា​វត្ត​ចំនួន​៣៥​វត្ត​ក្នុងស្រុក​ល្វាឯម​

102

​កណ្ដាល​៖​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ លោក នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្តកណ្តាល តំណាង​លោក​អភិបាលខេត្ត​កណ្តាល រួច​ជាមួយ​លោក​លោកស្រី​ប្រធាន​មន្ទីរ លោក​អភិបាលស្រុក មន្ត្រីរាជការ​ឃុំ ស្រុក បាន​នាំយក​ទេយ្យវត្ថុ និង​ទៀនវស្សា ទៅ​ប្រគេន​ព្រះសង្ឃ​តាម​បណ្តា​វត្ត ចំនួន ៣៥​វត្ត ក្នុងស្រុក​ល្វាឯម​។​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​វត្ត​ពោធិ៍​មាស ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល​។​
​ក្នុងឱកាស​នោះ​លោក​អភិបាលរង​ខេត្តកណ្ដាល​បានលើកឡើង​ថា​៖​ទេយ្យវត្ថុ និង​ទៀន​ព្រះវស្សា ដែល​លោក​នាំយក​មកនេះ​ប្រគេន​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា នៅតាម​បណ្តា​វត្ត ៣៥​វត្ត ក្នុងស្រុក​ល្វាឯម​ដែល​កំពុង​ចូល​ព្រះវស្សា រយៈពេល ៣​ខែ តាម​ពុទ្ធានុញ្ញាត​។​
​ជាមួយគ្នានេះដែរ លោក​នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​បាន​ណែនាំ​ដល់​អភិបាលស្រុក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​លោក​មេឃុំ​មេភូមិ បន្ត​ផ្សព្វផ្សាយ​បញ្ហា​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បានជា​ប្រចាំ​ដល់​ប្រជា​ពល​ដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​ពួកគេ​បាន​យល់ដឹង និង​មាន​មូលដ្ឋាន​គ្រប់គ្រាន់ ក្នុងការ​ការពារ​ខ្លួន ក្រុមគ្រួសារ និង​អ្នកដទៃ​នៅក្នុង​សហគមន៍​ផងដែរ ។​លោក​អភិបាលរង​ក៏បាន​សូម​បិណ្ឌ​បាត្រ​ចៅអធិការ​វត្ត​ទាំងអស់​សុំ​កុំ​ជួបជុំ​បែប​សាសនា​ធំ​ឬ​មនុស្ស​ច្រើនពេក​ល្មម​បាន​ហើយ​ការពារ​ការឆ្លង​រាលដាល​ដោយ​ជំងឺ​កូ​វីដ​៕​

អត្ថបទដែលជាប់ទាក់ទង