ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីនគរបាលម្នាក់ បាញ់សម្លាប់នារីម្នាក់ ហើយឃាតករបើករថយន្តរត់គេចទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យរបួសធ្ងន់

84

ត្បូងឃ្មុំ៖ សង្ស័យ ស្នេហាត្រីកោណ មន្រ្តីនគរបាលម្នាក់ ដកកាំភ្លើងបាញ់ចេញពីក្នុង រថយន្ត សំដៅលើនារីម្នាក់បណ្ដាលឲ្យស្លាប់ហើយឃាតករបានបើករថយន្តគេចខ្លួនទៅបុករថយន្តមួយគ្រឿងទៀតមិនបានឲ្យរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០និង០៦នាទី នៅចំណុចមុខ KTV ហ្គោក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ករណីឃាតកម្មបាញ់សម្លាប់នារីឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ បង្កឡើងដោយមន្រ្តីនគរបាលខេត្តត្បូងឃ្មុំ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។ មន្រ្តីនគរបាលរូបនោះបាន ដកកាំភ្លើងបាញ់ចេញពីក្នុងរថយន្តសំដៅទៅលើនារីរងគ្រោះបណ្ដាលឲ្យស្លាប់ហើយ ក្រោយបាញ់ភ្លាម ជនល្មើសបានបើករថយន្តគេចជ្រុលទៅបុករថយន្ត១គ្រឿង ហើយត្រូវរងរបួសធ្ងន់ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ដោយស្ថានភាពធ្ងន់ធ្ងរពេទ្យបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យកំពង់ចាម។

ករណីនេះនៅមិនទាន់ដឹងថាជារឿង គំនុំ ឬស្នេហាត្រីកោណ យ៉ាងណានោះទេ។

ខណៈពេលខ្មាន់កាំភ្លើងកំពុងតែសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ កម្លាំងនគរបាលស្រុកពញាក្រែកត្រូវដាក់ដើម្បីការពារជនល្មើស៕

អត្ថបទដែលជាប់ទាក់ទង