ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​សន្តិ​បណ្ឌិត នេ​ត សាវឿន​៖​វិស័យ​កីឡាបាល់ទះ​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​

168

​ភ្នំពេញ​៖​នា​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​អ​ញ្ជ​ញ​ចូលរួម​កិច្ចប្រជុំ​ស​គណៈកម្មាធិការ​ប្រតិបត្តិ​ដើម្បី​វឌ្ឍនភាព​ការងារ និង​ទិសដៅ​ឆ្នាំ​២០២០ ក៏​ដូច​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2021 លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​
​លោក សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍ថា សហព័ន្ធ​នឹង​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES ២០២៣ ដែល​ប្រទេស​កម្ពុជា​យើង​ធ្វើ​ម្ចាស់ផ្ទះ​។ នាពេល​បច្ចុប្បន្ន​កីឡាបាល់ទះ​មានការ​រីករាយ​ខ្លាំង ដោយសារ​ការប្រកួត​កីឡា SEA GAMES នៅ​ប្រទេស​ហ្វីលីពីន​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ដែរ ចំពោះ​ការប្រកួត​មាន​ចាញ់ និង​មាន​ឈ្នះ​។
​លោក​ប្រធាន​បាន​បន្តថា សម្រាប់​បច្ចេកទេស ទេព​កោត​ស​ល្យ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ធ្វើ​ឲ្យ​ពិភពលោក​នឹកស្មាន​មិន​ដល់​ថា យើង​នៅ​ប្រទេស​អាស៊ី​មាន​បច្ចេកទេស​ល្អ​បែបនេះ​ធ្វើ​ឲ្យ​ពួកគេ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ សព្វថ្ងៃនេះ​យើង​មានការ​ខ្វ​កីឡាការិនី​បាល់ទះ ដូច្នេះ​សហព័ន្ធ​ត្រូវតែ​ខិតខំ​ប្រែង​ប្រឹង​បង្កើត​ក្រុម​បាល់ទះ​នារី​៕​

អត្ថបទដែលជាប់ទាក់ទង