ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន អះអាងថា​អ្នកប្រើប្រាស់ ឧ​បករ​ណ៏​សំលាប់សត្វ គឺជា​ឃាតក លាក់​មុខ សម្លាប់​សត្វព្រៃ​កម្ពុជា​ត្រូវ​មានទោស ទាន់

99

 

​ភ្នំពេញ​៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា​៖ ការ​ដោះ​អន្ទាក់​គ្រប់​ប្រភេទ​ចេញពី តំបន់ ការពារ​ធម្មជាតិ​៦​ខែ​ឆ្នាំ​២០២០ ពី​ខែមករា ដល់​ខែមិថុនា អន្ទាក់​សរុប​ចំនួន​២០១៧៩ អន្ទាក់ ត្រូវ បាន​ដោះ​យកចេញ​មានន័យថា បាន​ជួយ​ជីវិត​សត្វព្រៃ​ជាច្រើន​ម៉ឺន​ក្បាល​ឱ្យ​រួច​រស់​ជីវិត​។ នៅ​ឆ្នាំ​២០១៩​កន្លងទៅ​អន្ទាក់​ចំនួន​ជាង ៤​ម៉ឺន​អន្ទាក់​ត្រូវបាន ដោះ​ចេញពី​តំបន់ ការពារ​ធម្មជាតិ ។​
ការលើកឡើង​របស់លោក នេត្រ ភក្ត្រា ធ្វើឡើង​ក្នុងពេល​ដឹកនាំ​គណៈប្រតិភូ​ក្រសួងបរិស្ថាន អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​និង​អ្នកសារព័ត៌មាន ជាច្រើន​ស្ថាប័ន​ទៅកាន់​ស្នាក់ ការ​ល្បាត​ស្ទឺ​ង​ព្រាត់​ស្ថិត​ក្នុ​ស្រុក​ថ្មបាំង​ខេត្តកោះកុង​កាលពី​ថ្ងៃទី​០៩​ខែកក្កដា​ឆ្នាំ​២០២០​។
លោក​បាន​បញ្ជាក់ថា នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​រ វាង​ក្រសួង បរិស្ថាន​និ ង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ក្នុងការ​ការពារ​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តកំពង់ស្ពឺ កោះកុង និង​ពោធិសាត់ អន្ទាក់​ចំនួន​៣២៣២២​អន្ទាក់​ត្រូវបាន​ដោះ​ចេញពី​តំបន់ការពារធម្មជាតិ​ក្នុង​រយៈពេល​១៨ ខែ​ចុង​ក្រោយនេះ (​ខែមករា ឆ្នាំ ២០១៩​ដល់​ខែមិថុនា​ឆ្នាំ ២០២០)​។​
ឧ​បករ​ណ៏​នោះ​មាន ដូចជា​អន្ទាក់ កាំភ្លើង​ខ្យល់ ស្នារ ព្រួញ ជំ​ទៀម​កៅស៊ូ ដោយឡែក​អន្ទាក់​ធ្វើ​អំពី​ខ្សែកាប​ដែក​ដែល​បង្ក​គ្រោះថ្នាក់ បំផុត​។ អន្ទាក់​កាន់​តែមាន​សភាព​គ្រោះថ្នាក់​ឡើង​នៅពេល​ជនល្មើស​បាន ប្រើប្រាស់​អន្ទាក់​ដោយ​ប្រើប្រាស់​ចរន្ត​អ​គ្គុស​នី​ដើម្បី​ឆក់​សត្វ​ក្នុងព្រៃ ឬ​ការប្រើ​សំឡេង​សត្វ​សប្ប​និមិត្ត​ដើម្បី​ចាប់​សត្វ​។ អន្ទាក់ គឺជា​ឃា តក​លាក់​មុខ​ដែល​អាច​សម្លាប់​សត្វព្រៃ​គ្រប់ពេលវេលា​ហើយ​អន្ទាក់​ក៏​ជាការ​គំ រាម​កំហែង​ដល់​ប្រភេទ​សត្វ​មួយចំនួន​ដល់​ស្ថិតក្នុង​ប្រភេទ​កម្រ​ស្រាប់​ឱ្យ​បាត់បង់ និង​ផុត​ពូជ ពី លើ​ផែនដី​យើង​នេះ ។​
ចំពោះមុខ​នៃ​ការគំរាមកំហែង​របស់​អន្ទាក់​លួច​ដាក់​ដោយ ក្រុម​ព្រានព្រៃ​នេះ មន្ត្រី​ឧ​ទ្យា នុ រក្ស​នៃ​ក្រសួងបរិស្ថាន មិន​ត្រឹមតែ​ចុះ​ល្បាត​ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​ការកាប់បំផ្លាញ​ព្រៃឈើ​ទេ ប៉ុន្តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏បាន​ដើរ​ស្វែងរក​អន្ទាក់ និង​ដោះចេញ និង​បំ​ផ្លា ញ​អន្ទាក់​ចោល​ដើម្បី​សង្គ្រោះ​ជីវិត​សត្វព្រៃ​ផងដែរ​។​
ដើម្បី​បញ្ឈប់​ការ​បរបាញ់​សត្វ បញ្ឈប់​កា រដាក់​អន្ទាក់​ចាប់​សត្វ​សូម​បងប្អូន​ប្រជា​ពលរ ដ្ឋ កុំ​បរិភោគ​សាច់សត្វ​កុំ​ជួញដូរ​សត្វ​ព្រែ​និង​កុំ​ជឿ​លើ​ជំនឿ​ថា​បរិភោគ​សាច់សត្វ​ឈាម ឬ យក​ឆ្អឹង​សត្វព្រៃ​ទៅធ្វើ​ឱសថ​ប៉ូវ​កម្លាំង​ឬ​ជំនួយ​ដល់​សុខភាព​តែ​វា​អាច​នឹង​ធ្វើឱ្យ​បងប្អូន​ប្រឈមមុខ នឹង​គ្រោះថ្នាក់​ទៅវិញ​ដោយ សារ​តែ​អាចមាន​មេរោគ​ផ្សេងៗ​។​
ជាមួយគ្នានេះ ដើម្បី​កាត់ផ្តាច់​មុខរបរ​ចូល​ព្រៃ​កាប់​ឈើ និង​ចូល​ព្រៃ​ដាក់​អន្ទាក់​សត្វព្រៃ ន​និង​បរបាញ់​សត្វព្រៃ ក្រសួងបរិស្ថាន​បានរៀបចំ​ផែនការ បង្កើន​ជីវភាព ប្រជា​សហគមន៍ មូលដ្ឋាន​ដែល​រស់នៅក្នុង​តំបន់ការពារធម្មជាតិ ឬ​នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ​ឱ្យ​រីកចម្រើន​ឡើង តាមរយៈ​ការជំរុញឱ្យ​មានការ​បង្កើត​ការងារ​ថ្មី​ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់​របស់​ពួកគាត់​៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង