ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​បាញ់បេតុង ​បើក​កិន​ស្ត្រី​ម្នាក់ ដាច់​ខ្លួន​ជា​ពីរ​កំណាត់ 

99

 

​ភ្នំពេញ ៖ រថយន្ត​ធុន​ធំ​បើក​បុក​ហើយ​កិន​ស្ត្រី​ម្នាក់​ដាច់​ខ្លួន​ជា​ពីរ​កំណាត់​ស្លាប់​ភ្លាមៗ​។ រថយន្ដ​បើក​រត់​អូស​ទាំង​ម៉ូតូ​ជាប់​នៅ​ពីក្រោម​រាប់រយ​ម៉ែត្រ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ និង សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ចេញ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​តៃកុង​រថយន្ត​បង្ក​បាន​ភ្លាមៗ​ផងដែរ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​នៅលើ​ផ្លូវ​២១៧ ស្តុ​ប​ផ្ទះ​ស្រា​បៀរ ទល់មុខ​ច្រកចូល​សាលាសង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ នា​ម៉ោង​៩ និង ២០​នាទី​ព្រឹក ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ ។​

​សាកសព​ស្ដ្រី​រងគ្រោះ​មានឈ្មោះ ថៃ ណា អាយុ​៣១ ឆ្នាំ​មុខរបរ លក់​មាន់ ស្នាក់នៅ​ភូមិ​ឫស្សី​ទី​២ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌ មានជ័យ មាន​ស្រុកកំណើត ខេត្ដ​ព្រៃវែង ។ ចំណែក​តៃកុង​រថយន្ដ​មានឈ្មោះ សម្បត្ដិ ខុង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ បើកបរ​ក្រុមហ៊ុន​ត្រា​ហ្ក​ន​សី​ធី មាន​ស្រុកកំណើត​ភូមិ​ចាក់​ត្រាំ​ង ឃុំ​ក្រវ៉ា​ញ ស្រុក​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ ប​ច្ច​ប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ពាំង​រាំង ខណ្ឌ​សែន​សុខ ។​

​ប្រភពព័ត៌មាន​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផ្លាកលេខ​កំពត 1J-1061 បើកបរ​តែម្នាក់ឯង ដោយ​ដឹក​មាន់​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​ស្ដុ​ប​កន្លែងកើតហេតុ ស្ដ្រី​រងគ្រោះ​កំពុង​ឈប់​រង់ចាំ​ភ្លើងស្ដុប ស្រាប់តែ​រថយន្ដ​បាញ់​បេតុង​មួយគ្រឿង​ពាក់​ផ្លាកលេខ 5A-2423 បើកបរ​ស្រប​ទិស​គ្នា ក៏បាន​បុក​ហើយ​កិន​ស្ត្រី​រងគ្រោះ​ដាច់​ខ្លួន​ជា​ពីរ​កំណាត់​ស្លាប់​ភ្លាម​មួយ​រំពេច ខណៈ​ដេ​ល​រថយន្ដ​បើក​រត់​អូស​ទាំង​ម៉ូតូ​ជាប់​នៅ​ពីក្រោម​រាប់រយ​ម៉ែត្រ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ចេញ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​តៃកុង​រថយន្ត​បង្ក​បាន​ភ្លាមៗ​ផងដែរ ។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ បាន​ចុះ​ទៅដល់​កន្លែង​កើត ហេតុ​និង​ធ្វើការ​វាស់វែង​រួច ក៏បាន​ប្រគល់​រថយន្ត​និង​ម៉ូតូ ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី ភ្នំពេញ​ទៅ​រក្សាទុក រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា នៅពេល​ក្រោយ​ចំណែក​សព ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង