ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រាន់តែ​ស្ត្រី ៤​នាក់ លេង​បៀរសោះ ក៏ចាប់បញ្ជូនទៅ​តុលាការដែរ​

68

 

​ស្ទឹងត្រែង ៖ នៅ​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង បាន​បញ្ជូន​ស្ត្រី​៤​នាក់ ញៀន​ល្បែងស៊ីសង​ទៅ​សាលាដំបូង​ខេត្ត​។​

 

​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បាន​បង្ក្រាប​ក្រុម​ញៀន​ល្បែង​ល្បែង​បាន​ស្ត្រី​ចំនួន ៤ នាក់ កាលពី​ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោងជាង​មួយ​រសៀល​។ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ចុះបង្ក្រាប​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​ដុះ​ស្លែ ១​កន្លែង (​លេងបៀរ​) ស្ថិតនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ ចាន់ ណា​រី ភេទ​ស្រី អាយុ ៥៨​ឆ្នាំ មុខរបរ មេផ្ទះ  ។

 

​ប្រតិបត្តិការ​នេះ នគរបាល​បាន​ឃាត់ខ្លួន​អ្នកលេង​បៀរ​ចំនួន​៤​នាក់ ៖ ១/​ឈ្មោះ ចាន់ ណា​រី  អាយុ ៥៨​ឆ្នាំ មុខរបរ មេផ្ទះ មាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង (​ម្ចាស់ផ្ទះ​) ។ ២/​ឈ្មោះ ណាន ហៀក  អាយុ ៣៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។ ៣/ ឈ្មោះ ឡុង សុគន្ធា អាយុ ៥៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។ ៤/​ឈ្មោះ ម៉ែន ស្រី​នាង អាយុ ៦០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។​

​វត្ថុតាង​ដកហូត​បម្រើ​ឲ្យ​ការលេង​ល្បែងស៊ីសង​ខុសច្បាប់ (​លេងបៀរ )​រួមមាន​៖ ១/​បៀរ​ចំនួន ២ ហ៊ូរ ២/​កម្រាល​ក្រា​លលេង​ចំនួន​៤​ផ្ទាំង ។ ៣/​លុយ​ខ្មែរ​ចំនួន​១៧៩.០០០​រៀល​។​

 

អត្ថបទដែលជាប់ទាក់ទង