ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេស​ចំនួន ៦​ទៅ​៧ យល់ស្រប​ចូលរួម​ជួយ ​ល្បុក្កតោ​កម្ពុជា​នៅក្នុង​ការ ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

122


​យ៉ាងហោចណាស់​មាន​៦​ទៅ​៧​ប្រទេស​នៅក្នុង​អាស៊ាន ដែល​បាន​យល់ស្រប​ចូលរួម​ជួយ​រៀបចំ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា សម្រាប់​ដំណើរការ​ការប្រកួត​នៅក្នុង​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។​
​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC) ហើយក៏​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​ល្បុក្កតោ​កម្ពុជា បាន​ពន្យល់​នៅក្នុង​ឳ​កាស​ចូលរួម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​និង​ទិសដៅ​ការងារ​បន្ត កាលពី​ល្ងាច​ថ្ងៃទី​០៩​កក្កដា​នៅ​ស្នាក់ការ​NOCC​ឲ្យ​ដឹងថា “ ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​២០២៣​របស់​សហព័ន្ធ​កីឡា​ល្បុក្កតោ​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ គឺ​កំពុងមាន​ភាពលំបាក​ស្មុគស្មាញ​និង​រដិបរដុប ហើយ​ដែល​យើង​ត្រូវ​រួមគ្នា​ពុះពារ​ដោះស្រាយ​និង​រួម​អនុវត្ត​ធ្វើ​ទាំងអស់គ្នា​ទើប​អាច​សម្រេច​ទៅបាន ជាពិសេស​គឺ​ក្នុង​ការពន្យល់​ណែនាំ​ពិសេស​គឺ​ឡប់​ប៊ី​(Lopby) និង​បង្ហាត់បង្ហាញ​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​មួយចំនួន ដែលថា​គេ​នឹងចូលរួម​នោះ​ឱ្យគេ​ហាត់គុន​ល្បុក្កតោ​របស់​កម្ពុជា​យើង ទើប​យើង​អាច​រៀបចំ​ការប្រកួត​បា​ន ។ ក្នុងនោះ​ត្រូវ​ទៅ​បង្រៀន​គេ​អំពី​ច្បាប់​និង​បទបញ្ជា​នៃ​ការប្រកួត ទៅ​បង្ហាត់​គេ​ឲ្យ​គេ​ចេះ​របៀប​បច្ចេកទេស​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​យើង “​។​
​លោក​វ៉ា​ត់ ចំរើន បានបញ្ជាក់​ទៀតថា “ ចាប់ពី​ឥឡូវនេះ​ទៅ យើង​ត្រូវ​ត្រៀម​រៀបចំ​បទបញ្ជា​នៃ​ការប្រកួត​ជា​កម្រិត​អន្តរជាតិ ។ ជាមួយគ្នានេះ នៅ​ឆ្នាំក្រោយ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក​អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​ថា នឹង​ស្នើសុំ​ថវិកា​ឧបត្ថម្ភ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដើម្បី​រៀបចំ​ការប្រកួត​មួយ ជា​លក្ខណៈ​ហ្គេម​កម្រិត​អាស៊ីអាគ្នេយ៍ ដើម្បីឱ្យ​បណ្ដា​ប្រទេសមួយ ចំនួន​មកជួប​ជុំគ្នា​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​រៀន​ផង ធ្វើការ​ប្រកួត​ផង ដើម្បី​យើង​បាន​ផ្សព្វផ្សាយ នូវ​កីឡា​គុន​ល្បុក្កតោ​របស់​យើង​ទៅ​បណ្ដា​ប្រទេស​អាស៊ាន​មួយចំនួន ដែល​បាន​យល់ស្រប​ចូលរួម​ជួយ​រៀបចំ​ល្បុក្កតោ​នៅក្នុង​ការប្រកួត​ស៊ី​ហ្គេម​២០២៣​ខាងមុខ​នៅ​កម្ពុជា​នេះ ដូចជា​វៀតណាម ឡាវ ហ្វីលីពីន ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា​..​គឺ​យើង​មិនមែន​ធ្វើ​តែម្នាក់ឯង​ទេ យើង​មាន​៦-៧ ប្រទេស​ហើយ​ដែល​ចូលរួម​គាំទ្រ​ជួយ​ដល់​គុន​ល្បុក្កតោ​របស់​កម្ពុជា​ក្នុង​ស៊ី​ហ្គេម​២០២៣​នោះ​៕​

អត្ថបទដែលជាប់ទាក់ទង