បង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រី ឃាត់ខ្លួនជនជាតិចិន១៨នាក់ និងខ្មែរ២នាក់
ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន ឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ជាប្រភេទហ្គេមបាញ់ត្រី និងល្បែងហ្គែមផ្សេងៗទៀតដែលមានយីហោឈ្មោះថា ជីនសេង ទីក្រុងអានីម ដែលមានទីតាំនៅតាមបណ្តោយផ្លូវ៧៨ក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលា ម៉ោង១០យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា កន្លែងបើកល្បែងស៊ីសង និងផ្ទុកដោយហ្គែមបាញ់ត្រី ដែលជាប្រភេទល្បែងស៊ីសងខុសច្បាប់ ដែលមានស្លាកយីហោមានឈ្មោះ ថា ជីន សេងទីក្រុងអានីម ដែលនៅបណ្តោយផ្លូវ៧៨ជាប់និងស្ពាន ហង់ ផ្ទះលេខ ២A គឺបើកដំណើរការឡើងយូរមកហើយ យោងតាមហេតុការណ៍ខាងលើនេះ ដោយបានការអនុញ្ញាត ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ អមដោយលោក គឹម ឆេងប៊ុន ជាក្រឡាបញ្ជី និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនិងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ បានឆ្មក់ចុះបង្ក្រាបជាក់ស្តែងទីតាំងជីសេងទីក្រុងអានីម ផ្ទះលេខA2 ផ្លូវហ្គោដិន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបានបើកល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ ។
ក្រោយបង្ក្រាបមានការដកហូតទូហ្គេមមួយចំនួន និងឃាត់ខ្លួនមនុស្សប្រុសស្រីសរុប ២០ នាក់ ក្នុងនោះ
ជនជាតិចិន ១៨ នាក់ មានខ្មែរ ២នាក់ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការទៅតាមច្បាប់៕