ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ រស់លើផ្លួូវ៨៧គ្រួសារ ស្ម័គ្រចិត្តរុះរើសំណង់មិនរៀបរយលើផ្លូវសាធារណៈ និងព្រមទទួលយកដីកម្មសិទ្ធិស្របច្បាប់ នៅតំបន់អភិវឌ្ឍន៍ថ្មី

99

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋសហគមន៍បន្ទាយស្លឹកចំនួន ៨៧ខ្នងផ្ទះ រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់របស់ខ្លួនជាមួយអាជ្ញាធរដោយស្មារតី សហការ និងសប្បាយរីករាយ ដើម្បីរៀបចំសម្ភារនិងដឹកជញ្ជូនទៅទីតាំងដីឡូតិ៍ថ្មី ទំហំ ៤ម៉ែត្រគុណ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះដែលអាជ្ញាធររាជធានីភ្នំពេញបានរៀបចំផ្តល់ជូន ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ដោយពួកគាត់ស្នាក់នៅជាបណ្តោះអាសន្នមួយរយៈក្នុងផ្ទះដែលបានរៀបចំទុកជូន ក្រោយទទួលបានការយល់ព្រមផ្តល់ជូន ដីឡូតិ៍ទាំងនេះ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈសំណើរបស់បងប្អូនប្រជាពលរដ្ឋកន្លងមក

   ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្នុងការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំរៀបចំ ចាត់ចែងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់តាំងពីដំណាក់កាលចាប់ផ្តើម រៀបចំនីតិវិធី រហូតឈានដល់ការរុះរើដោយស្ម័គ្រចិត្តដែលបងប្អូនប្រជាពលរដ្ឋពេញចិត្តទទួលយក៕

 

អត្ថបទដែលជាប់ទាក់ទង