ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុមារកំព្រាកំពុងសិក្សាក្នុងមណ្ឌល កុមារកំព្រា ត្រូវ អភិបាលខេត្តកំពង់ចាម ផ្តល់កង ចំនួន ៥៥គ្រឿង ជួយសម្រួលការលំបាកធ្វើដំណើរ

179

ខេត្តកំពង់ចាមៈ ក្មួយៗកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រា ភូមិ១ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានទទួលអំណោយកង់ចំនួន៥៥គ្រឿង ពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រី អ៊ូ ធីតាពៅ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ក្មួយៗទៅសាលារៀន ហើយបន្តខិតខំរៀនសូត្រឲ្យបានពូកែ ដែលជាទំពាំងស្នងឬស្សី ទៅអនាគត ។
ពីផ្តល់អំណោយកង់៥៥គ្រឿងដើម្បីចូលរួមសកម្មភាពការងារសង្គម របស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រី ត្រូវបានធ្វើឡើង នាព្រឹក ថ្ងៃអង្គា៤
រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ភូមិ១ ដោយ ពេលនោះមានរៀបចំទទួលទាន នំបញ្ចុកជួបជុំគ្នាជាមួយបុគ្គលិក និងក្មួយៗកុមារកំព្រាផងដែរ ។
ក្នុងឱកាសនោះ លោក គួច ចំរើន បានលើកទឹកចិត្តដល់ក្មួយៗទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីទទួលបានពិន្ទុល្អ ព្រោះបច្ចប្បន្ននៅក្នុងមណ្ឌលមានអគារថ្មីៗ សម្ភារៈទំនើបៗ សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការសិក្សារៀនសូត្រផងដែរ។
ដោយឡែកក្នុងរដូវទឹកឡើងនេះ លោកអភិបាលខេត្ត បានអំពាវនាវ និងបានស្នើដល់អាជ្ញាធរ មូលដ្ឋានរួមនឹងមន្ត្រីពាក់ពន្ធ័ត្រូវតែតែបន្តការយកចិត្តទុកដាក់ តាមដានអាកាសធាតុ និង កម្រិតកម្ពស់ទឹកជាប់ជានិច្ច ដោយត្រូវត្រៀមនូវទីទួលសុវត្ថិភាព ឧបករណ៍ជួយសង្គ្រោះ ដូចជាថ្នាំសង្កូវសម្រាប់ព្យាបាល នៅតាមមន្ទីរពេទ្យ ព្រមទាំងត្រៀមទូក កាណូត ដើម្បីជួយសង្គ្រោះពលរដ្ឋដែល ងាយនឹងរងគ្រោះក្នុងរដូវទឹកឡើងនេះ។
ជាមួយនេះដែរអាជ្ញាធរតាមមូលដ្ឋាន ត្រូវធ្វើការផ្សព្វផ្សាយអំពីស្ថានភាពទឹកទន្លេហក់ឡើង ជាពិសេសដល់បងប្អូនប្រជាពលរដ្ឋរស់នៅ និងប្រកបរបររកស៊ី នៅតាមតំបន់ទំនាបងាយរងគ្រោះ គឺសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូនប្រជានេសាទតែម្តង ព្រោះនៅលើទឹកតាមដងទន្លេមេគង្គ អាចងាយប្រឈមឲ្យមានគ្រោះថ្នាក់ណាស់ ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង