ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើចង់ធ្វើគ្រូបង្វឹក ត្រូវលាឈប់ពីតំណែងនៅ សហព័ន្ធរបស់ខ្លួន

69

ភ្នំពេញ៖ចុងសប្ដាហ៍កន្លងមក លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកព្រមទំាងអគ្គលេខាធិការនៃសហព័ន្ធជាតិតំណាងឲ្យប្រភេទកីឡាអូឡាំពិកនិងមិនអូឡាំពិកអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីត្រួតពិនិត្យសមាសភាគ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកចំនួន៣៤សហព័ន្ធសម្រាប់ក្រុមជម្រើសជាតិ២០២០។
សម្រាប់ការប្រមូលផ្តុំឆ្នាំមានកីឡាករ កីឡាការិនីចំនួន៣៣ក្នុង៣៤មកពីសហព័ន្ធកីឡាជាតិប៉ុន្តែក្នុងនោះប្រភេទកីឡាជីជឺតស៊ូមិន
មានប្រមូលផ្តុំឡើយដោយសារតែសហព័ន្ធកីឡាមួយនោះគ្មានកីឡាករ កីឡាការិនីនិងគ្មានគ្រូបង្វឹក។ហើយការប្រមូលផ្តុំហ្វឹកហាត់ជាផ្លូវការ
នឹងចាប់ផ្តើមនៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០ដោយគ្មានការស្នាក់នៅនិងហូចចុករួមគ្នាដូចមុនឡើយធ្វើបែបនេះដើម្បីប្រយុទ្ធប្រឆាំងនឹងមេ
រោគ COVID19។
លោក ស សុខា បានមានប្រសាសន៍ថា ក្នុងការប្រមូលផ្តុំឆ្នាំនេះមានសហព័ន្ធកីឡាមួយចំនួនដែលមានអនុប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការជាគ្រូបង្វឹកត្រូវប្តូរចេញប្រសិនមិនប្តូរចេញត្រូវធ្វើលិខិតលាចេញពីតំណាងអនុប្រធាននិងអគ្គលេខាធិការទើបអាចក្លាយជាគ្រូបង្វឹកបាន។ចំណែកកីឡាករកីឡាការិនីចំនួនមិនបានចូលរួមជើងឯកថ្នាក់ជាតិតែមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិលោកនឹងទទួលយក ប៉ុន្តែត្រូវឲ្យគណៈកម្មចុះទៅត្រួតពិនិត្យសមត្ថភាពផ្ទាល់តាមការអះអាងរបស់សហព័ន្ធខ្លួន។

អត្ថបទដែលជាប់ទាក់ទង