ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​ខេត្តកំពត​៖ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខិតខំ បន្ដការងារ​បង្កបង្កើន​ផល ដើម្បី​បង្កើន​ជីវភាព ក្នុងសម័យ​កូ​វិដ​-១៩

66

 

​កំ​ព​ពត​៖ ដោយសារ​ក្ដីកង្វល់​ពី​របប​ទឹកភ្លៀង​មាន​ភាពរាំងស្ងួត​អូសបន្លាយ​យូរ ដែល​បញ្ហា នេះ​អាច​នាំ​ឲ្យ​ប៉ះពាល់​លើ​ការងារ​បង្កប ង្កើ​ន​ផល ពិសេស​លើ ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ ។ លោក ជាវ តា​យ អភិបាលខេត្ត កំពត បាន​អំពាវនាវ​បែបនេះ
លោក​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ពី​ជីវភាព រស់នៅ​និង​ស្វែងយល់​ការងារ បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ព្រៃចេក ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយ មាស ខេត្តកំពត កាលពី​រសៀល​ថ្ងៃទី​១២ កក្កដា ឆ្នាំ​២០២០ ។
លោក​ជាវ តា​យ បាន​បញ្ជាក់ថា​៖ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន តែង​បាន​អនុវត្ត​នូវ​នយោបាយ​ទឹក សម្រាប់​ក្នុង​វិស័យ​កសិកម្ម​ជា​អាទិភាព​ចម្បង ក្នុងនោះ រាជរដ្ឋាភិបាល តែង​បាន​យកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ដោយឡែក សម្រាប់​ខេត្តកំពត ក៏បាន​នឹង​កំពុង​កសាង​ប្រព័ន្ធធារាសាស្ត្រ នៅក្នុង​មូលដ្ឋាន​មួយចំនួន មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។​ជាក់ស្ដែង​ប្រព័ន្ធធារាសាស្ត្រ​ទ្វារ​ទាក់​ទឹក​ព្រែក​ទូក​មា​សន​ដែល​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​បាននិងកំពុង​ដំណើរកា​រ​សាងសង់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​តែម្ដង​។
លោក​អភិបាលខេត្ត​ក៏បាន​បន្តទៀតថា ដោយ​ផ្អែក​តាម​ការព្យាករណ៍​រប​ស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​បញ្ជាក់ថា នៅក្នុង​រយៈពេល​ពាក់កណ្ដាល​ខែកក្កដា​នេះ ទឹកភ្លៀង​អាចមាន​ភាពរាំងស្ងួត​អូសបន្លាយ​យូរ ដែល​បញ្ហា​នេះ​អាចធ្វើឱ្យ​ប្រជាកសិករ​ជួប​ការ​បញ្ហា​ការខ្វះខាត​ទឹក​ដែលនាំឱ្យ​ប៉ះពាល់ ស្រូវវស្សារ​ឬ​ដំណាំ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ។​
​ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​រក្សា​ប្រភពទឹក​អោយបាន​ល្អ ហើយ​បើ​មាន​ជួបប្រទះ​បញ្ហា​ប៉ះពាល់​លើ​ដំណាំ​ស្រូវ ដោយសារ​ការខ្វះខាត​ទឹក នឹងមាន​ប្រភពទឹក​គ្រប់គ្រាន់ សម្រាប់​បូម​ជួយសង្គ្រោះ​ដំណាំ ស្រូវ​បាន សូម​បងប្អូន​រាយការណ៍​ឲ្យ​បានជា​បន្ទាន់ មក​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ក៏ដូចជា​រដ្ឋបាលខេត្ត​បានដឹង​ដើម្បី ចាត់វិធានការ​ចុះជួយ​អន្តរាគមន៍​បូមទឹក​ឲ្យ​បាន​ទាន់ពេលវេលា ដោយ​មិនត្រូវ​ព្រងើយកន្តើយ ទុកចោល​ឲ្យ​មានការ​ប៉ះពាល់​ខូចខាត​ធ្ងន់ធ្ងរ​លើ​ដំណាំ​ស្រូវ របស់​បងប្អូន​បានឡើយ​។
លោក​អភិបាលខេត្ត ក៏បាន​លើកទឹកចិត្ត ស្នើ​ឲ្យ​ប្រជាពលរដ្ឋ នៅពេល​មានទឹក​គ្រប់គ្រាន់ ត្រូវ​បង្កើន​ការ​សាបព្រោះ​ដក​ស្ទូងស្រូវ​និង​ដាំ​ដុះ​ដំណាំ​រួមផ្សំ​ឲ្យ​អស់​លទ្ធភាព​ផ្ទៃដី​ដែលមាន ហើយ​បើ​មាន បញ្ហា​កង្វល់ បញ្ហា​ប្រឈម ឬ​តម្រូវការ​ផ្សេងៗ ក៏​សូម​ឲ្យ​ប្រញាប់​រាយការណ៍​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ពាក់ព័ន្ធ ដើម្បី​សហការគ្នា​ចូលរួម​ជួយ​ដោះស្រាយ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​ជាបន្ទាន់​ផងដែរ​។
លោក​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​ខេត្ត ក៏បាន​ជូន​ក្រមា និង​ថវិកា​មួយចំនួន​ដល់​ប្រជាពលរដ្ឋ កម្មករ​កងកម្លាំង ដែល​បាន​ចូលរួម​ប្រមាណ​ជាង​១០០ នាក់ និង​បាន​បន្ត ចុះ​ស្វែងយល់​សំណង់​ស្ទាក់​ទឹក​ព្រែក​ទូក​មាស នៅក្នុង​ភូមិ​ព្រៃចេក​ឃុំ​ទូក​មាស​ខាងលិច​នេះ ដែល​បាននិងកំពុង​ដំណើរកា​រ​សាងសង់​ប្រមាណ ៧០ ភាគរយ​ផងដែរ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង