ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីម្នាក់ទាញទូរដែក ត្រូវភ្លើងឆក់បណ្តាលឱ៌្យដួលផ្ងាទៅក្រោយស្លាប់ នៅសង្កាត់ចោមចៅទី២

144

 

ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវភ្លើងឆក់ស្លាប់នៅកន្លែងដោយសារតែទាញទូរដែកដាក់ចានឆ្នាំងដែលលាងហើយស្រាបើតែឆ្លងចរន្តអគ្គិសនី។ ហេតុការណ៌ នេះកើតឡើងនៅពីម៉ោង ៩ព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៨ស្ថិត
នៅផ្ទះលេខ៧ ផ្លូវបេតុង ក្រុមទី១ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ យឿន ឆៃគា អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់ផ្ទះលេខ៧ ផ្លូវបេតុង ក្រុមទី១ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ករណីនេះប្ដីបានឱ្យដឹងថា មុនពេលកើតហេតុប្រពន្ធគាត់ បានចូលទៅលាងចានឆ្នាំងរួចមក បានទាញទូរដែក ដាក់ចានឆ្នាំពេលនោះទាញមិនរួចក៏បានហៅគាត់ឱ្យជួយ ទាញទូរ តែគាត់មកទាន់ប្រពន្ធបានទាញទូរដែក ទៅប៉ះនិងចរន្តអគ្គីសនី បណ្តាលឱ្យឆក់ដួល ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុតាមការពិនិត្យ របស់ការិយាល័យបច្ចេកទេស និងលោកឧញ៉ាវេជ្ជបណ្ឌិតនងសុវណ្ណារ័ត្ន និងក្រុមពិនិត្យកោសល្យវិច័យ របស់ស្នងការនគរបាលរាជធានីភ្នំពេញ ឃេីញថាជនរងគ្រោះបានស្លាប់ ដោយសារឆក់ខ្សែរភ្លើងពិតប្រាកដមែន ក្រោយពិនិត្យរួចសមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង