ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេស ៖ សោកស្តាយចំពោះ រដ្ឋាភិបាលប្រទេសមួយចំនួន ដែលមិនបញ្ជូនអ្នកសង្កេតការណ៍មកទេ ប៉ុន្តែបែរជារិះគន់ ការបោះឆ្នោតកម្ពុជាថា មិនសេរី និងយុត្តិធម៌ទៅវិញ

209

 

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលនៃប្រទេសមួយចំនួន ដែលមិនបានបញ្ជូនអ្នកសង្កេតការណ៍ មកសង្កេតមើលការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅកម្ពុជាទេ ប៉ុន្តែបែរជាប្រកាសថា ការបោះឆ្នោតនេះមិនសេរី និងយុត្តិធម៌។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស នៅថ្ងៃទី៣១កក្កដានេះ បានបញ្ជាក់ថា «ក្រសួងមានការសោកស្តាយ ចំពោះការវាយតម្លៃដោយមូលហេតុនយោបាយ របស់រដ្ឋាភិបាលបរទេសមួយចំនួន ដែលបានបដិសេធមិនបញ្ជូនអ្នកសង្កេតការណ៍ ប៉ុន្តែបែរជាប្រកាស តាំងពីពេលចាប់ផ្តើមរហូតដល់ពេលបញ្ចប់ថា ការបោះឆ្នោតនេះមិនសេរី និងយុត្តិធម៌»។

ការមិនអើពើទៅដល់គុណភាពបច្ចេកទេស នៃដំណើរការបោះឆ្នោត គឺមានន័យស្មើនឹងការមិនឲ្យតម្លៃ ដល់ឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលបានសម្តែងចេញតាមរយៈសន្លឹកឆ្នោតចំនួន ៦.៩៤៦.១៦៤ សន្លឹក។ ឥរិយាបថបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលត្រូវបានពង្រឹងតាំងពីយូរមកហើយ និងបង្កើតឲ្យមានការសង្ស័យ ចំពោះភាពស្មោះត្រង់ពិតប្រាកដ ដែលចង់ឃើញប្រទេសកម្ពុជារីកចម្រើនទៅមុខទៀត នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យឥតងាកក្រោយ ស្របពេលដែលប្រទេសកម្ពុជាកំពុងតែរីករាយជាមួយនឹង «សន្តិភាពដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប» និងការអភិវឌ្ឍប្រកបដោយចីរភាពដ៏ឋិតឋេរ៕
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖

 

 

អត្ថបទដែលជាប់ទាក់ទង