ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារា​សម្ដែង​មាន សូ​នី​តា រំលេច​ឈុត​ក្រមា​ច្នៃ​សម្រាប់​កូនក្រមុំ​ថ្ងៃ​ពិសេស ពិតជា​ស្អាត តាម​ប្រពៃណី​ខ្មែរ

243

 

​ភ្នំពេញ​៖ បង្ហាញ​រូបភាព​សិច​ស៊ី​តាមរយៈ រូបរាង​ស្រ​ឡូ​ន​អស់​ជាច្រើន​បន្តបន្ទាប់ ពេលនេះ តារា​សម្តែង មាន សូ​នី​តា បាន​ប្តូរ មក​គ្រង​ឈុត​កូន​ប្រមុំ​យ៉ាង​ស្រស់​សោភា និង​ទន់ភ្លន់​។ ឈុត​ពិសេស​នេះ​ត្រូវបាន​អ្នកជំនាញ​ច្នៃ​ពី​ក្រមា យ៉ាង​ប្រណិត​ដែល​ជាការ​បំផុស​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​។​
​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ក្រមា​ខ្មែរ​ត្រូវបាន​ច្នៃប្រឌិត​ចេញ​ជា​សម្លៀកបំពាក់​ប្រណិត​សម្រាប់​កូនក្រមុំ​ក្នុង​ថ្ងៃ​មង្គលការ​។ កាន់តែ​ទាក់ទាញ និង​ផុសផុល​គឺ​ក្រោយពី​តារា​សម្តែង​រហ័ស​នាម​រាជ​នី​ក្រមា បាន បង្ហាញ​ស្នាមញញឹម​និង​គ្រង​សម្លៀកបំពាក់​នេះ​ឡើង​។ ឈុត​នេះ​ត្រូវបាន​ច្នៃ​ដោយ សម្អាងការ​មួយ​នៅ​ភ្នំពេញ​។ នាង​ថា នេះ​ជា​ឈុត​ពិសេស​ដែល​ត្រូវបាន​រៀបចំឡើង​សម្រាប់​កូនក្រមុំ​។ នាង​ទទួលបាន​ការកោតសរសើ​រ​ច្រើន​ពី​ទស្សនិកជន និង​អ្នកគាំទ្រ និង​ស្នើ​ឲ្យ​នាង​បន្ត​បំផុសគំនិត​ច្នៃប្រឌិត​លើ​សម្លៀកបំពាក់​ប្រណិត​បែបនេះ​ឲ្យ​បាន​ផុសផុល​ដើម្បី​ពង្រីក​ទីផ្សារ​នៃ​ការលក់​ផលិតផល​ខ្មែរ​ពិសេស​ក្រមា​នេះ​តែម្តង និង​ជំរុញ​ឲ្យ​បរទេស​កាន់តែ​ស្គាល់​ពី​អត្តសញ្ញាណ​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ​ផងដែរ​។​
​គួរ​បញ្ជាក់ដែរថា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ មាន សូ​នី​តា បាន​បញ្ចេញ​រូបថត​សិច​ស៊ី​ច្រើន​ខុសពី​ធម្មតា រហូត​ទទួលបាន​ការរិះគន់​មួយចំនួន​។ ទោះជា​យ៉ាងណា​ការបញ្ចេញ​រូបថត​ទាំងនេះ​ក៏​ក្រោយ​ពេលដែល​នាង​បាន​ក្លាយជា​តារា​តំណាង​ផលិតផល​ថែរក្សា​សម្រស់​មួយ​ផងដែរ​។ នាង​នៅតែ​ស្ថិតក្នុង​ចំណោម​តារា​សម្តែង​ស្រី​ល្បីឈ្មោះ មាន​ទីផ្សារ និង​តម្លៃ​ខ្លួន​ខ្ពស់​លើ​ការសម្តែង ៕ ស​.​រ​.​ត​

 

អត្ថបទដែលជាប់ទាក់ទង