ទឹកជំនន់ជន់លិច នៅឃុំកំពង់ស្រឡៅ១ និងឃុំកំពង់ស្រឡៅ២ ស្រុកឆែប
ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារដែលអមដំណើរដោយលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ
រួមជាមួយអាជ្ញាធរស្រុកឆែប និងអង្គភាព មន្ទីរពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពទឹកទន្លេរពៅ និងទន្លេមេគង្គលើ ដែលជាតំបន់រងផលបះពាល់ដោយទឹកជំនន់ ស្ថិតនៅឃុំកំពង់ស្រឡៅ១ និងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។
ពាក់ព័ន្ធការចុះទៅឃុំកំពង់ស្រឡៅ១ និងកំពង់ស្រឡៅ២ របស់លោកអភិបាលខេត្តនាពេលនេះ លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់ថា៖ គឺទៅមើលស្ថានភាពជាក់ស្ដែងជាមុន
ដើម្បីត្រៀមលក្ខណៈពេលទឹកលើងខ្លាំង និងរកចំណុចទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋទៅនៅបណ្ដោះអាសន្ត៕