សហព័ន្ធខ្មែរហែលទឹកបង្ហាញ វត្តមានជាផ្លូវការគ្រូបង្វឹក និងអត្តពលិកជម្រើសជាតិឆ្នាំ២០២០
ភ្នំពេញ៖សហព័ន្ធខ្មែរហែលទឹកបង្ហាញវត្តមានជាផ្លូវការគ្រូបង្វឹក គ្រួជំនួយ និងកីឡាករ-កីឡាការិនីជម្រើសជាតិឆ្នាំ២០២០ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាប្រកាសឲ្យប្រមូលផ្តុំក្រុមអត្តពលិកជម្រើសជាតិមកពី៣៤សហព័ន្ធកីឡាជាតិដែលមានរយៈពេល៥ខែ និង៣០ថ្ងៃចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០តទៅ។
លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់តាម៖ សមាសភាពគ្រូបង្វឹក កីឡាករ-កីឡាការិនីជម្រើសកីឡាហែលទឹកប្រចាំឆ្នាំ២០២០ ដែលត្រូវប្រមូលផ្ដុំហ្វឹកហាតតាមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាចំនួន១៤រូបក្នុងនោះគ្រូបង្វឹកចំនួន៣រូបគឺលោកគ្រូ នាង សូរិទ្ធិយ៉ា លោកគ្រូ ចេង ពិរោធ និងលោកគ្រូ ភិន រដ្ឋា។
លោកអគ្គបានបន្តថា ចំណែកកីឡាករ-កីឡាការិនីជម្រើសកីឡាហែលទឹក១១នាក់ប្រចាំឆ្នាំ២០២០រួមមានកីឡាករ លឹម កែវឧត្តម កីឡាករ ហែម ប៉ុច កីឡាការិនី សុខ វរល័ក្ខណ កីឡាករ ប៊ុនណា ពៅពេជ្ជរ៉ា កីឡាការិនី ឆោម ស្រីវល័្លក្ខណ៍ កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាករ ប៊ាន សុហ៊ត់ កីឡាករ មនត្រស ផានសុវណ្ណអារុន កីឡាករ អ៊ួង លីហេង និងកីឡាករ ឆោម ច័ន្ទថន។