ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំកំណត់យកនៅថ្ងៃទី២៧-២៨ ខែសីហា ជាថ្ងៃប្រឡងបាក់ឌុបសម្រាប់សាលារៀនឯកជន

65

នេះបើតាមសេចក្ដីណែនាំបន្ថែម ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្រសួងអប់រំ បានឲ្យដឹងថា «កន្លងមកក្រសួងបានចេញសេចក្ដីណែនាំលេខ ៣៣ អយក.សណន ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការរៀបចំ និងការប្រព្រឹត្ត ទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាម គ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។

ក្នុងសេចក្ដីណែនាំនេះ បានកំណត់យកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ដោយសាររាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ១០១ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករឈប់សម្រាក ការងារ នៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ចំថ្ងៃប្រឡង ក្រសួងសូមកែសម្រួលសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សា ឯកជនសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ទៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០វិញ»

ខាងក្រោមនេះ ជាសេចក្ដីណែនាំបន្ថែម របស់ក្រសួងអប់រំ៖

អត្ថបទដែលជាប់ទាក់ទង