លេងល្បែងស៊ីសង អាប៉ោង ឃាត់ខ្លួន មនុស្សបានចំនួន ០៥ នាក់
កំពង់ធំ៖ ការប្រព្រឹត្តអំពើ អបាយមុខ ឬការលេងល្បែងស៊ីសង ដែលបណ្តាលឲ្យបាត់បង់ ពេលវេលា ថវិកា ទ្រព្យសម្បត្តិ កិត្តិយស បង្កអាចឲ្យមាន អំពើហិង្សាក្នុងគ្រួសារ ឈានទៅប្រព្រឹត្តអំពើ ល្មើសផ្សេងៗ ជាអាទិ៍ ។
នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង ២១
និង ៥៥ នាទី កម្លាំងនគរបាល នៃអធិដ្ឋាននគរបាល
ស្រុកប្រាសាទបល័្លង្គ បង្ក្រាបករណី ល្បែងស៊ីសង
ខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
យោងប្រភពព័ត៌មាន ពីកម្លាំងជំនាញ បានឲ្យដឹងថា
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ
អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយ
មានការសម្របសម្រួល នីតិវិធីពីលោក ស៊ិន វិរ:
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងជំនាញ
នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបល័្លង្គ បាន
ចុះបង្ក្រាបករណី ល្បែងសុីសងខុសច្បាប់ ចំនួន ០១
ករណី ស្ថិតនៅចំណុចព្រៃអ្នកតាដូនល្អ ក្នុងភូមិ ស្មោញ
ឃុំ ផាន់ញើម ស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សមត្ថកិច្ច ឃាត់ខ្លួនមនុស្សបានចំនួន ០៥ នាក់
ស្រី ០២ នាក់ និងដកហូតបានវត្ថុតាងមាន :
មេអាប៉ោងចំនួន ០៧ គ្រាប់ ,ហាន់តោ ០១
ចាន ០១និងគ្រប ០១ ,អាគុយចំនួន០១ ,អំពូល
ភ្លើង ០១ ,ទូរសស័ព្ទដៃចំនួន ០២គ្រឿង ,ប្រាក់
រៀល ចំនួន ១២០.០០០រៀល។
ប្រភពព័ត៌មាន ដដែលបានបន្តឲ្យដឹងថា ករណីខាង
លើនេះ សមត្ថកិច្ច បាននាំមនុស្ស រួមទាំងវត្ថុតាង
មកកាន់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក
ដើម្បីបំពេញឯកសារតាមនីតិវិធី ៕