ករណីហិង្សាដោយចេតនា ក្រុងតាខ្មៅ យកដាវ មកដេញកាប់ជនរងគ្រោះ បណ្តាលអោយមានរបួសស្នាម២កន្លែង
ខេត្តកណ្ដាល៖ នៅថ្ងៃសុក្រ ០៤កើត ខែស្រាព៍ណ ឆ្នាំជូតទោស័ក.ព.ស.២៥៦៤ត្រូវនឹងថ្ងៃសុក្រ ទី២៤ ខែកក្កដា
ឆ្នាំ២០២០ម៉ោង១៦និង៣០នាទី មានករណីហិង្សាដោយចេតនា នៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ សុះ សាគី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅនៅភូមិព្រែកតាពៅ១ សង្កាត់
ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររតម៉ូតូឌុប(មានរបួសស្នាមត្រង់ដៃខាងឆ្វេង និង ក្រោមក្លៀក)។
ជនសង្ស័យឈ្មោះ យ៉ាន រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅនៅភូមិព្រែកតាពៅ១ សង្កាត់
ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ (របួសក្បាល) ជនសង្ស័យទើបចេញពីពន្ធនាគារត្រពាំងថ្លុង
បាន៥ខែ ដោយជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស(ប្លន់)។
វត្ថុតាងចាប់យក៖ ដាវដែកប្រវែង៥៥សង់ទីម៉ែត្រចំនួនមួយ(របស់ជនសង្ស័យ) ។ លុះមកដល់វេលាកើតហេតុខាងលើ ជនសង្ស័យបានឈ្លោះទាស់ទែងជាមួយជនរងគ្រោះ ហើយយកដុំថ្មវាយក្បាលខ្លួនឯងបណ្តាយឱ្យមានរបួសស្នាម នៅពេលនោះជនរងគ្រោះក៏បានចូលទៅឃាត់ តែត្រូវជនសង្ស័យខឹង ក៏បានរត់ទៅផ្ទះរបស់ខ្លួនយកដាវ មកដេញកាប់ជនរងគ្រោះបណ្តាលអោយមានរបួសស្នាម២កន្លែង បន្ទាប់មកជនរងគ្រោះបានប្តឹងទៅប៉ុស្តិ៍ដើមមៀនអោយឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាន
នគរបាលក្រុងតាខ្មៅ ចាត់ការតាមនិតិវិធីតែម្តង។