មនុស្សប្រមាណ ៨០,០០០នាក់ នឹងត្រូវជម្លៀសចេញពីទីក្រុងដាណាង ប្រទេសវៀតណាម បន្ទាប់ពីផ្ទុះករណីឆ្លង COVID-19
(ហាណូយ)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋាភិបាលវៀតណាមបានប្រកាសជម្លៀសពលរដ្ឋខ្លួនចំនួន៨០.០០០នាក់ ចេញពីទីក្រុងដាណាង (Da Nang) ភាគកណ្ដាលប្រទេស ក្រោយរកឃើញករណីឆ្លង COVID-19 ចំនួន ០៣នាក់បន្ថែមទៀតលើពលរដ្ឋក្នុងតំបន់។
តាមសេចក្ដីថ្លែងការណ៏ របស់រដ្ឋាភិបាលទីក្រុងហាណូយ ការធ្វើការជម្លៀសចេញនេះ នឹងចំណាយពេលយ៉ាងតិច ចំនួន៤ថ្ងៃ ដោយមានការសហការជាមួយក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុក ដើម្បើធ្វើប្រតិបត្តិការហោះហើរប្រមាណ ១០០ជើងជារៀងរាល់ថ្ងៃពីក្រុងដាណាង ទៅក្រុងចំនួន ១១នៃប្រទេសវៀតណាម។
គិតមកត្រឹមពេលនេះ ប្រទេសវៀតណាមមានករណីឆ្លង COVID-19 សរុបកើនដល់ ៤២០ករណី ក្នុងនោះ ៣៦៥នាក់ជាសះស្បើយ ដោយគ្មានករណីស្លាប់ឡើយ ៕