រថក្រោះចាស់ៗបង្កើតឧទ្យានមុជទឹក ក្រោមទឹក នៅក្នុងប្រទេសលីបង់
អ្នកមុជទឹកបានធ្វើសកម្មភាពនៅជុំវិញរថក្រោះ ដែលជ្រមុជទឹកនៅឯនាយឆ្នេរសមុទ្រ នៃទីក្រុងកំពង់ផែស៊ីដូន ភាគខាងត្បូងរបស់លីបង់ និងនៅជិតកោះអាល់ហ្ស៊ឺរ ដែលជាសំណល់ចុងក្រោយ នៃទីក្រុងចាស់របស់ស៊ីឌី។
រថក្រោះចាស់ 6 គ្រឿង និងរថយន្ដយោធា 4 គ្រឿងផ្សេងទៀតដែលត្រូវបានបរិច្ចាគ ដោយកងទ័ពលីបង់ ត្រូវបានឱ្យលិចទឹកដើម្បីបង្កើតជាជំរកមួយ ដែលផ្កាថ្ម អាចដុះលូតលាស់ និងបង្កាត់ពូជ។