ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ផលិតព័ត៌មានពីរបៀបសម្ងួតស្រូវ និងដំឡូងមី ដើម្បី ផ្តល់ចំណេះដឹងដល់ប្រជាកសិករកម្ពុជា

65

 

ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយបស់ជាតិទាំងអស់ បន្តផលិតកម្មវិធីថ្មីៗ ទាក់ទងចំណេះទូទៅ ក៏ដូចរបៀបធ្វើកិច្ចការងារថ្មីៗបន្ថែមទៀត ដើម្បីផ្តល់នូវការយល់ដឹងជូនដល់សាធារណៈជន បានកាន់តែប្រសើរឡើង ។ លោកបានជំរុញបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែកក្កដា ឆ្នាំ២០២០ ។
លោករដ្ឋមន្ត្រីបានអោយក្រុមការងារព័ត៌មាន ត្រូវចុះថត និងសរសេរអត្ថបទ ទាក់ទងនឹងទីតាំង សម្ងួតស្រូវ ដំឡូងមីជាដើមដែល មានទីតាំងធំទូលាយ ដែលមានកន្លែងរក្សា និងសម្ងួត ស្រូវ ឬ ដំឡូង បានរាប់សិបតោន បានយូរមិនមានខូចគុណភាព ដើម្បីផ្សាយអោយប្រជាពលរដ្ឋបានដឹង និងធ្វើតាម ។
លោករដ្ឋមន្រ្តី បានក្រើន រំលឹកដល់អ្នក សរសេរអត្ថបទព័ត៌មាន ត្រូវរំលេចនូវអ្វីដែលជាចំណុចសំខាន់ជាងគេ ជាមុនសិន ដោយមិនត្រូវ ដាក់ចំណុចសំខាន់នៅកណ្តាលអត្ថបទ ឬនៅចុងបញ្ចប់នៃអត្ថបទនោះទេ។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់ផ្នែកពាក់ពន្ធ័ បន្តអនុវត្តន៍អោយបាននូវផែនការ និងសកម្មភាពការងារនានា របស់ក្រសួងព័ត៌មាន មានការទទួលខុសត្រូវខ្ពស់ ហើយធ្វើកិច្ចសហការល្អ ជាមួយគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដើម្បីពន្លឿនការងារបានឆាប់ទៅមុខទៀត។
ការផលិតព័ត៌មាន ចាំបាច់តម្រូវឱ្យមានការលើកតម្លើងផលប្រយោជន៍ជាតិជាធំ គិតគូពីលើកកម្ពស់ប្រជាពលរដ្ឋ ឱ្យគាត់ទទួលបានតែព័ត៌មានពិត៕ សំរិត

អត្ថបទដែលជាប់ទាក់ទង