ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោកប្រើប្រាស់ កម្លាំងប្រជាការពារនិងកម្លាំងបរិស្ថានចុះរៀបសណ្តាប់ធ្នាប់រាល់ថ្ងៃនៅក្នុងមូលដ្ឋាន

101

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក ក្រោមការដឹកនាំរបស់លោកឯក ឃុនដឿន ជាអភិបាលខណ្ឌ បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការរៀបចំសណ្តាប់ធ្នាប់ ជាមួយនិងការរក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

  ជាក់ស្តែងនៅព្រឹកថ្ងៃទី២៨ កក្កដាឆ្នាំ២០២០នេះកម្លាំងប្រជាការពារខណ្ឌទួលគោកសហការជាមួយកម្លាំងបរិស្ថានខណ្ឌ បានចុះរៀបសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវចំនួន៤ខ្សែនៅជុំវិញផ្សារនាគមាស ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ហើយកំណាត់ផ្លូវទាំង៤ខ្សែនេះ រួមមានផ្លូវលេខ២៣០.២៣១.២៣៩និងផ្លូវលេខ២៣៤

   គួរបញ្ជាក់ថា លោកឯក ឃុនឃុនដឿនអភិបាលខណ្ឌទួលគោកនៅក្នុងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី នៅសង្កាត់ផ្សារដេប៉ូទី ខណ្ឌទួលគោក នាពេលថ្មីៗនេះ បានលើកឡើងថា បញ្ហាសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ត្រូវបានរដ្ឋបាលខណ្ឌទួលគោកយកចិត្តទុកដាក់ខ្លាំងណាស់ ដោយឲ្យកម្លាំងសណ្តាប់ធ្នាប់ចុះរៀបចំជារៀង​​រាល់ថ្ងៃ ក្នុងនោះក៏បានឃើញប្រជាពលរដ្ឋមួយចំនួនបានចូលរួមសហការជាមួយអាជ្ញាធរក្នុងការធ្វើយ៉ាងណាឲ្យមូលដ្ឋានមានសណ្ដាប់ធ្នាប់ល្អ។ ប៉ុន្តែក៏មានបងប្អូនប្រជាពលរដ្ឋខ្លះនៅតែរំលោភយកចិញ្ចឹមផ្លូវយកទ្រូងផ្លូវធ្វើអាជីវកម្មហាក់មិនខ្វាយខ្វល់ពីបញ្ហាសណ្ដាប់ធ្នាប់និងការកកស្ទះចរាចរណ៍នោះទេ។ជុំវិញបញ្ហានេះលោកឯក ឃុនដឿបានបញ្ជាក់ថាអ្នកដែលរំលោភយកចិញ្ចឹមផ្លូវ ទ្រូងផ្លូវ ក្នុងនាមមន្ត្រីរដ្ឋបាលខណ្ឌត្រូវចុះណែនាំពួកគាត់ និងធ្វើកិច្ចសន្យាម្ដងទៅពីរដងជាមួយពួកគាត់ ហើយបើកការធ្វើកិច្ចសន្យាម្ដង ពីរដងហើយ ពួកគាត់នៅតែរឹងទទឹងយើងត្រូវរឹបអូសទ្រព្យសម្បត្តិសម្ភារៈរបស់គាត់បញ្ជូនមករដ្ឋបាលខណ្ឌដើម្បីធ្វើកិច្ចសន្យានិងអប់រំបន្តទៀត តែក្រោយពីធ្វើការអប់រំចុងក្រោយនេះហើយ ពួកគាត់នៅតែបន្តរំលោភយកចិញ្ចើមផ្លូវដដែលជាដដែលទៀតនោះ យើងនឹងធ្វើទៅតាមនីតិវិធីច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីឲ្យតុលាការកាត់ទោសតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង