ករណីទុស្សខ្សែភ្លើងហុយផ្សែងផ្អើលប្រជាពលរដ្ឋ
ភ្នំពេញ : បុរសវ័យចំណាស់ម្នាក់ម្ចាស់ផ្ទះរត់ចេញមកខាងក្រៅពីអ្នកយាយតាដោយមានអគ្គីភ័យឆាឆេះនិងស្រែកអោយប្រជាពលរដ្ឋជិតខាងជួយអន្តរាគមន៍ប្ដឹងនគរបាលសុំរថយន្តពន្លត់អគ្គីភ័យហេតុការនេះកើតឡើង កាលវេលាម៉ោង១និង៤០នាទីថ្ងៃទី២៨ ខែ កក្ដដា ឆ្នាំ ២០២០នៅចំណុចផ្ទះលេខ១៤B ផ្លូវ១០១កែងផ្លូវ៤៧៤ ស្ថិតនៅភូមិ៨ សង្កាត់ បឹងត្របែក ខណ្ឌចំការមន ។
លោក តាន់ គៀនហ្វា ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ១៤B ស្ថិតនៅភូមិ៨ សង្កាត់ បឹងត្របែក ខណ្ឌចំការមនបានប្រាប់លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌថាមុនកើតហតុគាត់២នាក់យាយតាសំរាកនៅផ្ទះខាងក្រោមស្រាប់តែមានផ្សែងហុយខ្លាំងពីផ្ទះខ្លួននៅជាន់ទី១ហើយក៏រត់ចេញមកខាងក្រៅនិងហៅអ្នកជិតខាងអោយជួយហៅរថយន្តពន្លត់អគ្គីភ័យតែក្រោយមកក៏រថយន្តទឹកមកជួយអន្តរាគមន៍ជាច្រើនគ្រឿងនិងអោយកូនគាត់ឡើងទៅបន្ទប់កន្លែងអុជធូកកន្លែងអស្សនៈតែមានមែនធ្លាក់កំទិចធូកទេគឺទុស្សេខ្សែភ្លើងក្នុងបន្ទប់ ។ក្នុងនោះលោក ថេង សុថុល អភិបាលខណ្ឌផ្ដាំផ្ញើសំបងប្អូនមេត្តាមានការប្រុងប្រយ័ត្នខ្ពស់នៅពេលថ្ងៃសីលដែលយើងតែងតែដុតធូកចាំអស់ធូកចាំដើរចេញពីទីតាំងឬចាក់សោផ្ទះហើយទៀនធូកបើកហ្គាសសុទ្ធតែរបស់គ្រួរប្រយ័ត្នដែលងាយនិងឆាបឆេះបំផុត ។
លោក យិន សាន អធិការខណ្ឌចំការមនបានបញ្ជាក់ថាប្រើរថយន្តពន្លត់អគ្គិភ័យចំនួន០៩គ្រឿងមកពីការិយាល័យបង្ការពន្លត់អគ្គិភ័យរាជធានីភ្នំពេញចំនួន០៣គ្រឿងប្រើទឹកអស់០២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃចំនួន០៣គ្រឿងប្រើរអស់ទឹកចំនួន០១គ្រឿងនិងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនOCICកោះពេជ្រចំនួន០៣គ្រឿងមិនបានប្រើប្រាស់ ចំណែកសម្ភារៈខូចខាតកន្លែងអស្សនៈនិងសម្ភារៈមួយចំនួនទៀតតាមការសន្និដ្ឋាន របស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញថាអគ្គិភ័យឆាបឆេះដោយឆ្លងចរន្តអគ្គិសនីអគ្គិភ័យខាងលើត្រូវបានរលត់នៅវេលាម៉ោង២និង២០នាទីរសៀលនៅថ្ងៃខែឆ្នាំដដែលនិងគ្មានអ្នកណារងរបួសនោះទេ ។