មន្ត្រីជំនាញចុះពិនិត្យ និងធ្វើការណែនាំ ម្ចាស់អាជីវកម្ម រោងចក្រទឹកកកសញ្ញាខ្លាឃ្មុំទឹកកក
ភ្នំពេញ ៖ មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការណែនាំម្ចាស់អាជីវកម្មរោងចក្រទឹកកកសញ្ញាខ្លាឃ្មុំទឹកកក
នៅថ្ងៃទី ២៨,០៧,២០២០វេលាម៉ោង ១៥,០០នាទី ចំនុចរោងចក្រទឹកកក ផ្លូវ បេតុង ក្រុមទី៣ ភូមិ ឃ្លាំងសាំង សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ ភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ថន ប៊ុនថា អធិការរងនគរបាលយុត្តិធម៌ដោយមានការចូលរួមដោយ
១ លោកវរសេនីយ៍ត្រី តូច គឹមសុង នាយប៉ុស្តិ៍
២ មន្ត្រីសាលាសង្កាត់
៣ លោកអនុសេនីយ៍ឯក ឃុង ម៉េង នាយរងប៉ុស្តិ៍
បានចុះដល់ទីតាំងដើម្បីពិនិត្យ និងធ្វើការណែនាំដល់ម្ចាស់អាជីវកម្មអោយមានប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ឋសុវត្តិភាពជាពិសេសគ្រោះអគ្គីភ័យក្រោយពីរោងចក្រសិប្បកម្មទឹកកក បានផ្ទុះទុយោហ្គាស។
ក្នុងនោះដែលម្ចាស់អាជីវកម្មបានប្តេជ្ញានិងរៀបចំប្រព័ន្ឋការពារអោយបានខ្ពស់ជាងមុនដើម្បីបង្ការកុំអោយមានហេតុការណ៍បែបនេះកើតឡើងម្តងទៀត។