វគ្គបណ្តុះបណ្តាល សមត្ថភាព និងបច្ចេកទេសគ្រូបង្វឹកកម្រិតបឋមដាក់បញ្ជូលមេរៀនសារធាតុហាមឃាតក្នុងកីឡា
ភ្នំពេញ៖វគ្គបណ្តុះបណ្តាលសមត្ថភាព បច្ចេកទេស និងគ្រូបង្វឹកកម្រិតបឋមដល់គ្រូៗគ្រប់បណ្តាសមាគម-ក្លិបមានរយៈពេល៤ថ្ងៃនៅសាលប្រជុំនាយកដ្ឋានសិស្សនិស្សិតសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានដាក់បញ្ជូលមេរៀនពិសេសសម្រាប់សិក្ខាកាមគឺសិក្សាពីសារធាតុហាមឃាតក្នុងកីឡាជាលើកដំបូងឲ្យសមស្របតាមស្តង់ដារដើម្បីឈានឆ្ពោះទៅកីឡា Sea Game ឆ្នាំ២០២៣កម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការសហព័ន្ធបានមានប្រសាសន៍ថា ក្រសួង និងសហព័ន្ធដាក់បញ្ជូលមេរៀនសិក្សាពីសារធាតុហាមឃាតក្នុងកីឡាដល់គ្រូបង្វឹកកម្រិតបឋមដល់គ្រូៗគ្រប់បណ្តាសមាគម-ក្លិបដើម្បីពង្រីកការយល់ដឹងខ្ពស់ការប្រើប្រាស់សារធាតុទាំំងនោះ យើងត្រូវផ្តល់ចំណេះដឹងសម្រាប់ថ្នាក់មូលដ្ឋានដល់ថ្នាក់ខ្ពស់ទើបល្អប្រសើរ។
លោកបានបន្តថា រាល់ការចេញប្រកួតលើកឆាកជាតិ និងអន្តរជាតិគណៈកម្មការប្រកួត និងគណៈកម្មាសារធាតុហាមឃាតក្នុងកីឡា(ដូពឹង)តែងតែត្រួតពិនិត្យដល់កីឡាករ-កីឡាការិនីដែលទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធទៅលើសំណាក់ (ទឹកនោម និងឈាម) រកសារធាតុហាមឃាតក្នុងកីឡាសម្រាប់ពួកគេ។ ការងារប្រយុទ្ធប្រឆាំង និងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡាមានសំខាន់ណាស់សម្រាប់ប្រដាល់គុនខ្មែរ។
មុននេះបន្តិចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បង្រៀនដោយ លោករាជ សូផែន (មេរៀន បទបញ្ជាគ្រប់គ្រងការប្រកួតប្រដាល់គុនខ្មែរ) ។ សិក្ខាកាមដែលបានចូលរួមក្នុងវគ្គសិក្សានាគ្រូឧទ្ទេសនាមចំនួន១០រូប ពេលនេះមានចំនួន ២៦នាក់ ក្នុងវគ្គនេះយើងមានអគ្គនាយករង អគ្គនាយកដ្ឋានកីឡា ដូចជាលោក ម៉ិល កាដូ លោក អ៊ុក ឌីរ៉ង់ លោក ធម្ម អង្គារ៉ា លោក ទុយ ប៊ុនឈឿន លោក រាជ សូផែន លោក មាស សុខគ្រី លោក អ៊ុន ខេមរិន្ទ និងលោក ឈិត សារឹម៕