ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ​ជនដៃដល់​សម្លាប​​ជនរងគ្រោះ​បំបិទមាត់ ពាក់ព័ន្ធ​ការខ្ចី​លុយ​ជាង​១​ម៉ឺន​ដុល្លារ​

105

កំពង់ស្ពឺ ៖ ដោយមាន​ការដឹកនាំ​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, លោក​ឧ​ត្ត​សេនីយ៍​ត្រី ជាវ វិបុល អនុប្រធាន​, ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន​, លោក​ស្នងការរង សោម បូរ៉ា និង​មានការ​សម្របសម្រួល​ពី​លោកជំទាវ​ព្រះរាជអាជ្ញា និង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​សហការ​ជាមួយ​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ខូវ លី​ហាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ខែឧសភា ឆ្នាំ​២០២០ ជនរងគ្រោះ​ឈ្មោះ ជុំ ច​ន្ធូ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ក្រោយពី​ប្តី​បាន​ស្លាប់ គាត់​បាន​ពឹងពាក់​ជនសង្ស័យ​ឲ្យ​ជួយ​លក់​រថយន្ត​ប្រភេទ​បែន​ក្នុងតម្លៃ​១៩០០០​ដុល្លារ ហើយ​ជនសង្ស័យ​បាន​យកលុយ​ពី​ការលក់​ឡាន​នោះ​ចំនួន​១២.០០០​ដុល្លារ​ទិញ​ម៉ូតូ​១​គ្រឿង ដោយ​ចង់​សម្លាប់ជនរងគ្រោះ​បំបិតមាត់ ។​

​សមត្ថកិច្ច​បន្តថា រហូតដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ជនសង្ស័យ​បាន​ទូរស័ព្ទ​បបួល​ជ​នង​គ្រោះ​ទៅ​ដើរលេង​នៅ​ព្រៃភ្នំ​ទទឹង ភូមិ​អន្លង់​ស្នោ ហើយ​វាយ​សម្លាប់​យក​ខ្សែ​ចង​.​ក ដោយបាន​បំភ័ន្ត​សមត្ថកិច្ច ព្រមទាំង​យក​ម៉ូតូ និង​គ្រឿងអលង្ការ​រត់​គេ​ខ្លួន ។ ទើប​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ សមត្ថកិច្ច​ស្រាវជ្រាវ​ឈានទៅ​ឃាត់ខ្លួន​ជនដៃដល់​បាន ដើម្បី​អនុវត្តតាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង