ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ Wildlife និង មន្ត្រីឧទ្យានុរក្សស្នាក់ការចំបក់ ដកហូតសាច់សត្វខ្ទីងទម្ងន់ ៧២ គីឡូក្រាម ពេលឆ្មក់​ចូល​ភោជនីយដ្ឋាន​មួយកន្លែង

96

​ភ្នំពេញ ៖ អង្គការ​សម្ព័ន្ធ​មិ​ត្ដ​សត្វព្រៃ Wildlife បានចេញ​ផ្សាយ​ព័ត៌មាន​ផ្លូវការ​របស់ខ្លួន នៅ​យប់​ថ្ងៃ​អង្គារ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០​ថា កាលពី​ថ្មីៗ​នេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក្រសួងបរិស្ថាន និង អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ប្រចាំ​ស្នាក់ការ​ល្បាត ចំបក់ បានធ្វើការ​ឆ្មក់​ចូល​ភោជនីយដ្ឋាន​មួយកន្លែង ដោយ​ដកហូត​បាន​សាច់សត្វ​ខ្ទីង​ទម្ងន់ ៧២​គីឡូក្រាម​។​

​អង្គការ​សម្ព័ន្ធ​មិ​ត្ដ​សត្វព្រៃ Wildlife ឱ្យដឹងថា នេះ​គឺជា​ករណី​ទី​២​ហើយ ដែល​សត្វ​ខ្ទីង​មួយ​ក្បាល​ទៀត​ត្រូវបាន​ប្រទះឃើញ​ងាប់ បន្ទាប់ពី​ការ​ឃើញ​មួយទៀត​នោះ​គឺ​នៅក្នុង​ខែមិថុនា ឆ្នាំ​២០២០ ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ អូរ​សោម ដែល​ពួកគាត់​បាន​ប្រទះឃើញ​សត្វ​ខ្ទីង​មួយ​ក្បាល​ត្រូវបាន​ជាប់អន្ទាក់ ហើយ​ស្នែង​របស់​វា​ត្រូវបាន​គេ​កាត់​យកទៅ​បាត់​។​

​សត្វ​ខ្ទីង​ត្រូវបាន​គេ​សន្និដ្ឋានថា វា​នៅ​សេសសល់​ចំនួន ២.១០០០​ក្បាល​ប៉ុណ្ណោះ ដែល​កំពុង​រស់នៅក្នុង​ព្រៃ​លើ​ពិភពលោក ។ យើង​ត្រូវតែ​ធ្វើការ​រួមគ្នា​ដើម្បី​ធានា​ឱ្យបាន​នូវ​ការរស់រានមានជីវិត​គ្រប់​ប្រភេទ​សត្វព្រៃ​ទាំងអស់ ដោយ​ត្រូវ​និយាយ​ពាក្យ​ថា ទេ​ចំពោះ​ការបរិភោគ​សាច់សត្វ​ព្រៃ និង អំពាវនាវ​ឱ្យ​បញ្ចប់​វិបត្តិ​អន្ទាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា ៕

អត្ថបទដែលជាប់ទាក់ទង