សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាមកចែកដបទឹកជូនអត្តពលិករបស់ខ្លួនកន្លែងហ្វឹកហាត់ដើម្បីទប់ស្កាត់មេរោគCOVID-19
ភ្នំពេញ៖លោក អ៊ូ រតនា អគ្គលេខាធិការនៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាតំណាងឲ្យលោក ស៊ូម សារឿន ប្រធានសហព័ន្ធវ៉ូវីណាមកម្ពុជាថ្ងៃទី២៨ ខែ កក្តដា ឆ្នាំ២០២០មកចែកដបទឹកជូនកីឡាករ-កីឡាការីជម្រើសជាតិ និងថ្នាលក្នុងការចាត់វិធានការអនាម័យកន្លែងហ្វឹកហាត់ដើម្បីទប់ស្កាត់មេរោគCOVID-19នៅសាលហ្វឹកហាត់សហពន្ធក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក អ៊ូ រតនា បានមានប្រសាសន៍ថា យើងត្រូវចាត់វិធានខ្ដស់ និងប្រយ័ត្នខ្ពស់ ព្រមទាំំងការអនាម័យកន្លែងហ្វឹកហាត់ដើម្បីទប់ស្កាត់មេរោគ COVID-19 គឺមិនត្រូវឲ្យកីឡាករ-កីឡាការីជម្រើសជាតិ និងថ្នាលប្រើប្រាស់ឧបករណ៍សម្រាប់ទទួលទានរួមគ្នាឡើយ ។ ការប្រកួតមិនត្រូវឲ្យមានចំនួនកីឡាករ-កីឡាការិនី នីងមន្ត្រីលើសពី១០០នាក់ឡើយ មានន័យថា ការប្រកួតតម្រូវឲ្យមានតែកីឡាករ-កីឡាការិនី នីងមន្ត្រីបច្ចេកទេសតែប៉ុណ្ណោះ ទោះបីមានកីឡាករ-កីឡាការិនី នីងមន្ត្រីមិនគ្រប់១០០នាក់ក៏មិនអនុញ្ញាតទស្សនីកជនចូលទស្សនាការប្រកួតឡើយ។
លោកបានបន្តថា ត្រូវមានវិន័យក្នុងការអនុវត្តគម្លាតការប្រកួត និងគម្លាតបុគ្គល(មិនត្រូវចាប់ដៃ និងឱបរឹតគ្នាពេលទាត់ចូលឡើយ) កន្លែងហាត់ និងប្រកួត មិនមែនជាកន្លែងឆ្លងមេរោគCOVID-19រលកទី២ឡើយ។ ករណីការប្រកួតលីកអនុវត្តមិនបានត្រឹមត្រូវតាមវិធានការ និងការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាល ។ ដូច្នេះមុនពេលចូលហាត់យើងត្រូវការត្រួតពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ ហើយម៉ឹងម៉ាត់ជាប្រចាំតាមការណែនាំដោយសហការជាមួយក្រសួងសុខាភិបាល៕