ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ ត្រូវបានរកឃើញកើតជំងឺកូវីដ19 និងជាសះស្បើយ៨នាក់ នៅថ្ងៃទី២៩ ខែកក្កដា

58

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១នាក់ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក និងជាសះស្បើយ០៨នាក់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ១នាក់ និងជាសះស្បើយ៨នាក់។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជា បុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាសយដ្ឋានស្នាក់នៅក្នុងស្ថាន ទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។

បុរសរូបនោះជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដែលលទ្ធផល វិភាគវត្ថុសំណាកលើកទីពីរ ធ្វើនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូ វីដ-១៩ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង