ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង វ៉ាន់ នីឡាបើកកកាយទទូចរក យុត្តិធម៌បន្តរឿងអតីតមិត្តប្រុស ទម្លាយរូបអាក្រាត

238

 

ភ្នំពេញ៖ តារាចម្រៀង សុខ ចិន្តា ហៅ វ៉ាន់ នីឡា នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ខណៈមិត្ដប្រុស បញ្ចេញរូបថតអាក្រាត អស់រយៈពេលជាង៤ឆ្នាំហើយដែលករណីទម្លាយរូប របស់នាង បើទោះបីជាបុរសដែលជាអ្នកទម្លាយរូបថតនោះត្រូវបាននាងបង្ហាញមុខជាសាធារណៈ គឺអតីតសង្សារក៏ដោយ។ ស្ងប់ស្ងាត់បាត់មុខមួយរយៈ មែន ស្រាប់តែតារាស្រីរូបនេះចេញមុខជាថ្មីរួមទាំងបើកកកាយរឿងចាស់មួយនេះឲ្យកក្រើកជាថ្មី និងសន្យាមិនបញ្ចប់ដោយងាយនោះឡើយ។
រងភាពអាម៉ាស់ អមដោយការបាត់បង់ការងារ និងទទួលរងពាក្យប្រមាថធ្វើឲ្យវ៉ាន់ នីឡាមិនអាចអត់ឱនឲ្យអតីតគូស្នេហ៍ដែលបានរៀបមង្គលការរួចហើយនោះទេ។ នាងមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈដែលរឿងរ៉ាវពាក្យបណ្តឹងរបស់នាង ប្តឹងអតីតមិត្តប្រុសឈ្មោះ គុយ សិទ្ធិស័ក្ត បានអូសបន្លាយមកដល់ពេលបច្ចុប្បន្ន។ ថ្មីៗនេះស្រាប់តែតារាចម្រៀងវ័យក្មេងរូបស្រស់រូបនេះ ប្រកាសទម្លាយរឿងលំអិត នៅលើបណ្តាញសង្គម ដោយនាងបានរៀបរាប់ថា៖“រយះពេលប៉ុន្មានឆ្នាំនេះ ឃើញខ្ញុំសើចសប្បាយក្អាកក្អាយ គិតថាខ្ញុំអាចរំសាយចិត្តមែន? គិតថាយូរៗទៅពេលដែលកាន់តែមិនទទួលបានយុត្តិធម៌ខ្ញុំនិងខ្ចិលលែងខ្វាយខ្វល់ ? ហេតុអី ក៏បញ្ហាដែលកើតឡើងលើបណ្តាញសង្គមអ្នកទាំងនោះតែងតែមានច្បាប់ការពារ ដោះស្រោយអោយ ផ្តល់ភាពយុត្តិធម៌ ? ហើយចុះរឿងរបស់ខ្ញុំមិចបានមិនចេះចប់ ? ម្នាក់និងគេមានអំណាចខ្លាំងសំបើមណាស់មែនទេ បានជាជននេះនៅរួចខ្លួន ធ្វើដូចគ្មានរឿងអ្វីកើតឡើង . ព័ត៌មានលំអិត អោយកាន់តែច្បាស់ អោយកាន់តែភ្លឺ ខ្ញុំបកស្រាយនៅពេលឆាប់ ៗនេះ. ខ្ញុំជឿហើយ បុរសពាក់ស័ក្តិលើស្មា ដែលមានឪពុកជាមន្រ្តីជាន់ខ្ពស់ អាចធ្វើអ្វីបានស្រេចចិត្តដោយគ្មានអ្នកចាប់ទោស“។
​ការទម្លាយសារឈឺចាប់នេះក៏ក្រោយពេលដែលអតីតសង្សាររបស់នាងរស់នៅសុខ ស្រួលមិនទាន់ទទួលទោសតាមអ្វីដែលបុរសរូបនេះបានប្រព្រឹត្តិនោះ។ សំណុំរឿងនេះត្រូវបានជាប់គាំងនៅសាលាឧទ្ធរណ៍ខណៈកាលពី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧
សាលាដំបូងរាជធានីភ្នំពេញ ប្រកាស សាលក្រម បង្គាប់ឲ្យជនជាប់ចោទ គុយ សិទ្ធិស័ក្ក បង់ប្រាក់ជំងឺចិត្តចំនួន២០០លានរៀល និងទទួលទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំនោះ តែរហូតដល់ពេលនេះ សាលក្រមនោះមិនត្រូវបានអនុវត្តន៍ឡើយ។ ផ្ទុយទៅវិញជនជាប់ចោទគុយ សិទ្ធិស័ក្ក ដែលជាកូនមន្រ្ដីធំនេះនៅតែមានសិទ្ធសេរីភាពដើរហើរជាធម្មតា និងបានរៀបការជាមួយគូស្នេហ៍ថ្មី ដោយសេចក្ដីសុខទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង