ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់សតិមិនគ្រប់ត្រូវ រថភ្លើងកិនស្លាប់ ពេលដេកលើផ្លូវរថភ្លើង

55

ភ្នំពេញ÷បុរសម្នាក់ សតិមិនគ្រប់ បានទៅដេកលើផ្លូវរថភ្លើង ក៏ត្រូវរថភ្លើងកិនដាច់ជើងសងខាង ស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១ និង ៤០ នាទីទៀបភ្លឺរំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី ៣១ ខែកក្កដាឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងភូមិប៉ប្រកសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកស្លាប់ មានឈ្មោះ អ៊ុនរ៉ាវី អាយុ២៥ ឆ្នាំមុខរបរនៅផ្ទះ រស់នៅភូមិប៉ប្រក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញជនរងគ្រោះតែងតែដេកក្រៅផ្ទះរាល់ថ្ងៃមិនសូវដេកក្នុងផ្ទះទេ ហើយឪពុកម្តាយហៅចូលដេកក៏មិនទៅដែរ
ស្រាប់តែនៅយប់ម៉ោងប្រមាណ ជាម៉ោង ១ រំលងអធ្រាត្របានដេកនៅលើនិងផ្លូវរថភ្លើងតែឪពុកម្តាយអត់ដឹងថាកូនដេកក្រៅទេ ស្រាប់តែមួយសន្ទុះក្រោយមកស្រាប់តែបងប្អូនអ្នកភូមិឃើញជនរងគ្រោះត្រូវរថភ្លើងបុកខ្ទាតប្រហែល៣០ ម៉ែត្រ រួចក៏ប្រាប់ទៅម្តាយនិងឪពុកជនរងគ្រោះ ហើយគាត់ក៏រត់មកស្លន់ស្លោហៅរថយន្តសាម៉ុយដឹកទៅសង្រ្គោះបន្ទាន់តែអកុសល្យគាត់បានស្លាប់ទៅហើយ។

 

អត្ថបទដែលជាប់ទាក់ទង