ខែកញ្ញាខាងមុខនេះ កីឡាករប្រណាំងកង់៣រូប នឹងទៅហាត់នៅប្រទេសបារាំង
ភ្នំពេញ៖បើតាមការឲ្យដឹងពីសហព័ន្ធប្រណាំងកង់កម្ពុជានោះថានៅខែកញ្ញាខាងមុខនេះសហព័ន្ធនឹងបញ្ជូនកីឡាករប្រណាំង
កង់ឈុតធំទៅហ្វឹកហាត់រយៈពេល៣ខែនៅប្រទេសបារាំង ។
ការចេញទៅហ្វឹកហាត់នេះគឺដោយសារមានការចួយជ្រោមជ្រែងពីសមាគមកីឡាប្រណាំងទោចក្រយាននៅប្រទេសបារាំង
(Cambodia Cycling Academy) ។កីឡាករទាំង៣រូបដែលត្រូវចេញទៅហ្វឹកហាត់នោះមានកីលាករយឿន ភីយុទ្ធ កីឡាករហួត លយរស្មី
និង កីឡាករគឹម ចាន់ធូ ។តាមការឲ្យដឹងពួកគេបានចូលខ្លួនសម្ភាសន៍៍ និង រៀបចំសំណុំបែបបទរួចរាល់អស់ហើយៗពួកគេនឹងចេញដំណើរ
ទៅហ្វឹកហាត់នាខែកញ្ញាខាងមុខនេះ ។
ការចេញទៅហ្វឹកហាត់នេះគឺខាងសមាគមទោចក្រយាននៅប្រទេសបារាំងជាអ្នករ៉ាប់រងក្នុងការជួយរៀបចំលិខិតស្នាមនានា
រ៉ាប់រងការស្នាក់នៅ ហូបចុក និងថ្លៃសំបុត្រយន្តហោះសម្រាប់ធ្វើដំណើរទាងទៅទាំងមក ។
កីឡាករប្រណាំងកង់កម្ពុជាទាំង៣រូបនេះនឹងហ្វឹកហាត់ជាមួយ្ហរុមកីឡាករបរទេសដែលមានគ្រូជនជាតិបារាំងជាអ្នកបង្ហាត់ ។
ការហ្វឹកហាត់នេះសហព័ន្ធមានជំនឿចិត្តថាកីលាករកម្ពុជានឹងមានសមត្ថភាពកាន់តែខ្ពស់ បទពិសោធន៍កាន់តែល្អ កម្លាំងក៍កាន់តែរឹងមាំ។
ការហ្វឹកហាត់នេះជាផ្នែកមួយនៃការត្រៀមខ្លួនសម្រាប់ស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នៅប្រទេសវៀតណាម និង ជាពិសេស
ក៏ជាការត្រៀមខ្លួនសម្រាប់ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។សហព័ន្ធមិនបានដឹងជាមុនឡើយថាតើអម្លុងពេល
ហ្វឹកហាត់នៅប្រទេសបារាំងនេះពួកគេមានការប្រកួតដែរអត់នោះឡើយ ៕