រលកវាយបែកទូកមួយគ្រឿង លិចចូលក្នុងសមុទ្រនៅ ចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុង
កោះរ៉ុង ៖ ពលរដ្ឋប្រាប់ថា ទូកមួយគ្រឿង បានប៉ះរលកវាយបែកទូកលិចចូលក្នុងសមុទ្រនៅចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុងវេលាម៉ោងជិត៤ល្ងាចថ្ងៃ០១សីហា២០២០។
សេចក្តីរាយការណ៏បឋមថា មានមនុស្សនៅលើទូកនេះប្រមាណជាង១០នាក់ មានក្មេងមានចាស់ ដែលបានទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតមួយនៅ កោះរ៉ុង ។
បច្ចុប្បន្នការជួយសង្គ្រោះកំពុងធ្វើដោយកម្លាំងនគរបាលនិងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងអូប៊រ័ល្បឿនលឿនក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និងទូកនេសាទមួយចំនួនទៀត ។