ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ១នាក់ ទៀត​ និងជាសះស្បេីយចំនួន​ ៣២នាក់

92

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា រហូតដល់ម៉ោង​ ០៨:៣០​ ព្រឹក​ ថ្ងៃទី ២​ សីហា ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់ (ករណីនាំចូល​ ភេទប្រុស​ អាយុ៥៧ឆ្នាំ​ ​ គាត់បានធ្វើដំណើរពីប្រទេសអាមេរិក ដោយឆ្លងកាត់ប្រទេសកូរ៉េ ​មកដល់ប្រទេសកម្ពុជាថ្ងៃទី៣១ ខែ កក្កដា ឆ្នំា ២០២0តាមជើងហោះហើរ KE689)​ ដូច្នេះចំនួនសរុប​ ២៤០នាក់ ជាសះស្បេីយចំនួន​ ៣២នាក់ (ខ្មែរ​ ២៩នាក់ និងឥណ្ឌូនេស៊ី​ ៣នាក់) ចំនួនសំរាកនៅពេទ្យ​ចំនួន ៤៤នាក់ ចំនួនជាសះស្បេីយសរុប​ចំនួន ១៩៦នាក់ និង ស្លាប់គ្មាន ។

ជំងឺកូវីដ-១៩​ នៅតែបន្តគំរាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 65371 ស្មេីនឹង​ 3938 ក្នុង១លាន នាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង