ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សជាង៣០០នាក់មកពី ប្រទេសចិន ត្រូវបានធ្វើចត្តាឡីស័ក ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល នៅថ្ងៃ០១ សីហា

377

ភ្នំពេញ៖ នាថ្ងៃ០១ សីហា ម្សិលម៉ិញនេះមានយន្តហោះដឹកអ្នកដំណើរចំនួន២ជើងមកពីប្រទេសចិន បានចុះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានអ្នកជិះជាង៣០០នាក់ ហើយអ្នកទាំងនេះ ត្រូវបានធ្វើចត្តាឡីស័ក ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលហើយដែរ។

  មន្ត្រីដែលបំរើកាេងារលើវិស័យនេះបានអោយដឹងថា៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី០១/០៨/២០២០នេះ មានយន្តហោះដឹកអ្នកដំណើរចំនួន២ជើង មកពីប្រទេសចិន ចំនួនមនុស្សសរុប ៣៤០នាក់ ត្រូវបានធ្វើចត្តាឡីស័ក ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលហើយដែរ។

     គួរបញ្ជាក់ថា នៅថ្ងៃទី០២ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី០១នាក់បន្ថែមទៀត ដែលជាករណីនាំចូលពីខាងក្រៅ ។សម្រាប់ថ្ងៃនេះដែរក៏មានអ្នកសះជាចំនួន៣២នាក់ ដែលក្នុងនោះមានបងប្អូនខ្មែរយើង២៩នាក់និងបុរសជនជាតិឥណ្ដូនេស៊ី៣នាក់៕

 

អត្ថបទដែលជាប់ទាក់ទង