នគរបាលអ៊ុយក្រែន សម្លាប់បុរសម្នាក់ បន្ទាប់ពីចាប់មន្ត្រីនគរបាល ជាន់ខ្ពស់មួយរូបជាចំណាប់ខ្មាំង
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បាននិយាយថា បុរសម្នាក់ដែលបានចាប់មន្ត្រីនគរបាលជាន់ខ្ពស់មួយរូបជាចំណាប់ខ្មាំងកាលពីសប្តាហ៍មុនហើយ និងបានរត់គេចខ្លួន ត្រូវបានសម្លាប់ដោយកងកម្លាំងនគរបាលពិសេសនៅកណ្តាលប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃសៅរ៍ នៅពេលលោកចាប់បានចំណាប់ខ្មាំងថ្មីម្នាក់ទៀត ហើយបានបំផ្ទុះគ្រាប់បែកដៃ ។
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក Anton Gerashchenko បាននិយាយថា បុរសនោះមានឈ្មោះ Roman Skrypnyk បានរកឃើញដោយមន្ត្រីនគរបាលម្នាក់នាព្រឹកព្រលឹម នៅក្នុងផ្ទះមួយដែលគ្មានមនុស្សរស់នៅ ស្ថិតនៅខាងក្រៅទីក្រុង Poltava ។
លោក Gerashchenko បានសរសតាមរយៈបណ្តាញសង្គម Facebook ថា លោក Skrypnyk បានចាប់មន្ត្រីនគរបាលម្នាក់ជាចំណាប់ខ្មាំង ដោយគំរាមជាមួយគ្រាប់បែកដៃ។ ឧក្រិដ្ឋជននេះត្រូវបានបាញ់ត្រូវដោយកងកម្លាំងនគរបាលពិសេស ៕